ថ្ងៃសែនក្បាលទឹកខាងមុខនេះ មានតែអ្នកកើតឆ្នាំ២គត់ដែលទទួលបានលាភជ័យច្រើនជាងគេ!

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ គ្រូហោរាសាស្រ្តចិនល្បីឈ្មោះមានធ្វើការទស្សទាយនិងមើលជើងលេខឃើញថានៅថ្ងៃសែនក្បាលទឹកខាងមុខនេះ មានតែអ្នកដែលកើតឆ្នាំទាំងពីរខាងក្រោមនេះតែប៉ុនណោះ ដែលទទួលបានលាភជ័យច្រើនជាងគេ។ ក្នុងនោះរួមមាន៖

ឆ្នាំជូត៖ នៅថ្ងៃសែនក្បាលទឹកខាងមុខនេះ លោក​អ្នកនឹងមានលាភសំណាងធំ ​ត្រូវ​បាន​អ្នកធំ​ជឿ​ទុកចិត្ត និង​ផ្តល់​ការ​សរសើរ ឬ​តម្លើង​ឋានៈ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​មនុស្ស​ខ្សត់​ទ្រព្យ ឬ​អ្នក​ចូល​ចិត្ត​ប្រើ​អំណាច​រំលោភ​បំពាន​ខ្លះ​ដែរ​តែ​មិនជា​បញ្ហា​អ្វី​នោះ​ទេ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ប្រាក់​ចំណេញ​បាន​មក​សម​ស្រប​ទៅ​នឹង​ដើមទុន​ដែល​បាន​ដាក់​ចេញ ។

ឆ្នាំរកា៖ នៅថ្ងៃសែនក្បាលទឹកខាងមុខនេះ លាភជ័យអ្នកនឹងឡើងខ្ពស់ ជាហេតុធ្វើឲ្យលោក​អ្នក​នឹង​មាន​លាភ​ដោយ​ការ​ប្រើ​សំដី​វោហាស័ព្ទ ការ​និយាយ​ស្តី​តែងតែ​មានការ​គាំទ្រ​ពី​អ្នក​ដទៃ​ជា​និច្ច ហើយ​បើ​មាន​បេសកកម្ម​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទីណា​នោះ ទោះ​ជិត​ក្តី​ឆ្ងាយ​ក្តី​ក៏​នឹង​បាន​ជោគជ័យ​ជាទី​គាប់ចិត្ត ។ បើជា​អ្នក​ប្រកប​មុខរបរ​ជំនួញ​វិញ មានការ​រីក​លូតលាស់​ទៅ​មុខជា​លំដាប់៕