ទេវតាប្រទានពរដល់អ្នកកើតឆ្នាំទាំង៣នេះ ដាច់ខាតត្រូវតែអានដើម្បីដឹងពីជើងលេខអ្នក!

បើយោងតាមគេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បង្ហាញពីការការទស្សទាយនិងមើលជើងលេខរបស់គ្រូហុងស៊ុយល្បីឈ្មោះបានបញ្ជាក់ថា អ្នកដែលកើតឆ្នាំទាំង៣ខាងក្រោមនេះ ទេវតាបានប្រទានពរជ័យដល់ពួកគេ ហើយឆាប់ៗខាងមុខនេះនឹងជួបរឿងល្អៗជាច្រើន។ ក្នុងនោះរួមមាន៖

ឆ្នាំច៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ លោក​អ្នក​នឹង​មាន​អំណាច​ដ៏​លើសលប់​ដោយសារ​ព្រេងសំណាងពីទេវតា ហើយ​មាន​គេ​ជួយ​យកអាសា​គាំទ្រ​គ្រប់ពេលវេលា ជាមួយ​នេះ​នឹង​អាច​ក្លាយទៅជា​មនុស្ស​ដែល​មាន​ភាព​ស្ញប់ស្ញែង​ពី​មហាជនជាច្រើន។

ឆ្នាំខាល៖ នៅឆាប់ៗខាងមុខនេះ លោក​អ្នក​មានអារម្មណ៍ល្អបំពេញការងារ ជា​ពិសេស​មានការ​ឈ្លាសវៃ​ក្នុង​ការ​បំពេញការងារ​ផ្សេង​ៗ​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​ទទួល​បានការ​ពេញចិត្ត​ពី​ចៅហ្វាយនាយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ អាច​មាន​គេ​មក​បបួល​ដាក់​ទុន​រកស៊ី​ជាមួយ​ដែល​លោក​អ្នក​គួរ​ប្រថុយ​ចុះ​ព្រោះ​មិន​ខកបំណង​ទេ។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំម្សាញ់៖ ផល​ដែល​លោក​អ្នក​ទទួល​បាន​ស័ក្តិសិទ្ធិ​ជាងគេ គឺ​រង្វាន់​លើកទឹកចិត្ត​តាម​គុណ​បំណាច់ សេចក្តី​ស្រឡាញ់​រាប់អាន ទឹកចិត្ត​ស្មោះសរ និង​ការ​ទទួលស្គាល់​ពី​សំណាក់​ចៅហ្វាយនាយ ដែល​ស្ថានភាព​នេះ​នឹង​កើត​មាន​ដល់​លោក​អ្នក​នៅ​ក្នុងពេលឆាប់ៗខាងមុខនេះ៕