នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយ ពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោបានមើលឃើញពីអនាគតអ្នកដែលកើតឆ្នាំជូត,ថោះ,កុរ និងមានវាសនាល្អអាចក្លាយជាសេដ្ឋី ដេកលើគំនរមាសប្រាក់។
ឆ្នាំជូត៖ ប្រុសស្រីអ្នកកើតឆ្នាំនេះជាមនុស្សដែលមានចិត្តល្អ មានជំនឿចិត្តខ្ពស់ ដោយមិនងាយបោះបង់ចោលការងារដែលលំបាកនោះឡើយ ហើយអ្នកក៏ទទួលបានផលល្អអំពីការងារ ជាហេតុនាំឲ្យអ្នកមានលុយ មាស ប្រាក់ ទ្រព្យសម្បត្តិកើតមានប្រាកដដោយសមត្ថភាពរបស់ខ្លួនព្រោះតែការមិនដាក់ធុរៈគ្រប់ការងារទាំងពួងទាំងឡាយ។
ឆ្នាំថោះ៖ ជនប្រុសស្រីណាកើតក្នុងឆ្នាំនេះ ជាមនុស្សដែលងាយរៀបការជាមួយនឹងអ្នកមានទ្រព្យស្តុកស្តម្ភ ដោយសារតែចរិតទន់ភ្លន់សុភាពរាបសារបស់គេ ម្យ៉ាងទៀតគេជាមនុស្សដែលចេះរៀបចំទុកដាក់ទ្រព្យធនបានល្អ ជាហេតុដែលធ្វើឲ្យគូគាប់ជាប់ចិត្ត និងប្រឹងប្រែងរកប្រាក់ចាក់ចូលឃ្លាំងកាន់តែកើនច្រើនឥតឈប់។
ឆ្នាំកុរ៖ ប្រុសស្រីដែលកើតឆ្នាំថោះជាមនុស្សដែលចូលចិត្តស្រមើលស្រមៃច្រើន ដោយចង់ទទួលបានស្នេហាមួយដែលប្រៀបដូចក្នុងរឿងនិទានដ៏ផ្អែមល្ហែម ដោយសេចក្តីល្អដែលអ្នកបានសន្សំទុកមកហើយ ដូច្នេះទេវតាទ្រព្យនឹងប្រទានដល់អ្នកឱ្យបានសម្រេចបំណងនូវអ្វីដែលអ្នកប្រាថ្នាហើយ ជាពិសេសក្រោយពេលដែលរៀបការរួច អ្នកនឹងអាចរកបានទ្រព្យកាន់តែច្រើនចូលផ្ទះឈ្នះអ្នកដទៃដោយមាសនិងប្រាក់មហាសាល៕