អ្នកកើតឆ្នាំឆ្លូវ,ម្សាញ់,ច,រកា ឆាប់ធ្វើរឿងទាំងនេះភ្លាមបើចង់ឲ្យខ្សែជីវិតឡើងខ្លាំងនៅឆាប់ៗខាងមុខ!

យោងតាមការទស្សទាយរបស់ស្ដេចហោរាសាស្រ្ដល្បីឈ្មោះក្នុងប្រទេសចិននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំឆ្លូវ,ម្សាញ់,ច,រកា ចាំបាច់ត្រូវតែសម្រុកធ្វើកិច្ចការងារណាដែលមិនទាន់បានបញ្ចប់ ឲ្យសម្រេចក្នុងពេលឆាប់ៗនេះ បើមិនចង់ជួបការលំបាកដោយសារវានៅថ្ងៃខាងមុខ។

ឆ្នាំឆ្លូវ៖ សម្រាប់កិច្ចការងារនានាបើលោកអ្នកមានការតាំងចិត្តធ្វើតែងងាយឆាប់ចប់ ហើយពិសេសអាចទទួលផលកម្រៃច្រើនទៀតផង បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសមដូចបំណង ដោយអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។

ឆ្នាំម្សាញ់៖ ទាំងស្រ្តីបុរសបើលោកអ្នកមានកិច្ចការចាស់នៅសេសសល់មិនទាន់បានធ្វើនៅឡើយគប្បីសម្រុកបញ្ចប់បើពុំនោះទេវា នឹងបង្កើតផលលំបាកនៅពេលឈានដល់ថ្ងៃខាងមុខ វិញជាក់ជាពុំខាខ ក្រៅពីនេះបើមានកិច្ចការណាសំខាន់ក៏អាចសម្រុកបានដែរ ពីព្រោះថាផល ល្អៗតែងរង់ចាំជានិច្ច ។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំច៖ មួយរយៈនេះលោកអ្នកធ្វើអ្វីឃើញថាជួបបញ្ហាបន្តិចបន្តួចចូលយាយីផងដែរ ប៉ុន្តែយ៉ាងណាមកដល់ពេលនេះបើលោកអ្នកចេះរៀបចំនោះបញ្ហាដែលលំបាកនឹងប្រែមកធូរស្បើយវិញហើយ នៅឆាប់ៗខាងមុខនេះដែរដោយសារដួងរាសីនៃសំណាងឡើងខ្ពស់ដូ ចនេះបើចង់ធ្វើអ្វីក៏តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។

ឆ្នាំរកា៖ នៅឆាប់ៗខាងមុខនេះ ការប្រកបការងារមានភាពរលូនល្អនិងធ្វើអ្វីតែងសម្រេចដល់គោលដៅថែមទៀត សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាការចេញ ធ្វើជំនួញតាមផ្លូវទឹក ផ្លូវអាកាស ឬ ផ្លូវគោក ក្តី ការរកផលចំណូលក៏កើនឡើងយ៉ាងខ្លាំង៕