បើយោងតាមការចុះផ្សាយរបស់គេហទំព័រហោរាសាស្រ្តចិនមុននេះបន្ដិច ពីការទស្សទាយរបស់ស្ដេចហោបានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំជូត,រកា,ថោះ នឹងជួបរឿងនឹកស្មានមិននៅយប់ទាំងពីរថ្ងៃចុងសប្ដាហ៍នេះ។
ឆ្នាំជូត៖ នៅរាត្រីចុងសប្ដាហ៍នេះ អ្នកនឹងមានមនុស្សល្អៗជាច្រើនរាប់អាន និងមានអ្នកក្រោមបង្គាប់ព្រោងព្រាត ដែលក្រុមមនុស្សទាំងនោះសុទ្ធតែជាអ្នកស្មោះត្រង់ ជួយលើកកិត្តិយសកាន់តែប្រសើរ សម្រាប់អ្នកកំពុងចាប់ផ្តើមគ្រួសារ លេខនាំសំណាង១៦៨ហើយរំពឹងចង់បានបុត្រធីតាក៏នឹងមានបុត្រជាទីស្រលាញ់ដូចក្តីបំណងនៅក្នុងឱកាសពិសេសនេះ។
ឆ្នាំរកា៖ នៅរាត្រីចុងសប្ដាហ៍នេះ លេខនាំលាភ៧៧៧៧លោកអ្នកនឹងមានលាភសំណាងកប់ពពកដែលនឹកស្មានមិនដល់ ទៅលើបុព្វហេតុមួយចំនួនដូចជា កំណប់ទ្រព្យកើតឡើងដោយឯងៗមានទាំងទ្រព្យឥតវិញ្ញាណ និងទ្រព្យមានវិញ្ញាណ បូករួមទាំងមាសប្រាក់ដ៏ច្រើនហូរហៀរផងដែរ។
ឆ្នាំថោះ៖ គ្រាន់តែចូលដល់រាត្រីចុងសប្ដាហ៍នេះភ្លាម លេខនាំជ័យ២៦៩ គ្រោះភ័យចង្រៃទាំងអម្បាលម៉ានត្រូវវិនាសសាបសូន្យ អន្តរធានគ្មានសល់អ្វីឡើយ។ លោកអ្នកក៏នឹងងើបឡើងវិញ ហើយងើបខ្ពស់តែម្តង ជាហេតុធ្វើឲ្យអ្នកសប្បាយចិត្តគ្មានអ្វីប្រៀប មានមហាទ្រព្យ មានយសស័ក្តិធំ ឋានៈខ្ពង់ខ្ពស់ មុខមាត់កិត្តិយសលេចធ្លោរឡើងខ្លាំង៕