នៅថ្ងៃស្អែកអ្នកកើតឆ្នាំទាំង៤នេះ នឹងទទួលបានលាភសំណាងច្រើនលើសលុបជាងគេ!

យោងតាមគេហទំព័រហោរាសាស្រ្តបានចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ អំពីការទស្សទាយ និងមើលជើងលេខរបស់ស្ដេចហោល្បីឈ្មោះ ថានៅថ្ងៃស្អែកនេះអ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះ នឹងទទួលបានលាភសំណាងលើសលុបជាគេខ្លាំងតែម្ដង។

ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះ ង៉ូ​វ​ហេង​ឡើង​ខ្ពស់​ សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​ តាម​ជើង​លេខ​បាន​កំណត់​ថា​អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ។

ឆ្នាំរោង៖ នៅថ្ងៃស្អែកនេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់ ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា​។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំរកា៖ នៅថ្ងៃស្អែកនេះ​លោក​អ្នក​ធ្វើ​កិច្ចការ​អ្វី​ក៏​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង។

ឆ្នាំឆ្លូវ៖ តាម​ទំនាយ​កំពូល​ហោរា​ចិន​បាន​បង្ហាញ​ថា​ នៅថ្ងៃស្អែកនេះ ង៉ូវហេងរបស់អ្នកឡើង​ខ្ពស់ខ្លាំង បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ៕