នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅប្រទេសចិន បានធ្វើការទស្សទាយនិងមើលជើងលេខឃើញថា អ្នកដែលកើតឆ្នាំទាំង៣ខាងក្រោមនេះ ថ្ងៃស្អែកនឹងមានលាភសំណាងធំចូលផ្ទះ អាចជារឿងប្រាក់កាក់ ឬក៏ដំណឹងល្អផ្សេងៗផងដែរ។
ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះអ្នកនឹងជួបលាភធំ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ហូរចូលដូចចាក់ទឹក។
ឆ្នាំជូត៖ នៅថ្ងៃស្អែករាសីនៃសំណាងរបស់អ្នកឡើងខ្ពស់ខ្លាំងណាសង់ បើអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានតែការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។
ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះអ្នកនឹងមានលាភសំណាងធំចូលផ្ទះ មានលុយចូលហូរហៀរ បើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួលបានផ្លែផ្កាតបមកវិញឥតគណនា៕