សូមអាន! អ្នកគ្រូណាលី ហុងស៊ុយ បានប្រាប់អ្នកកើត​ឆ្នាំខាល និងម្សាញ់ ឲ្យប្រយ័ត្នចំណុចទាំងនេះចាប់ពីថ្ងៃ 7 សីហា ដល់ 7 កញ្ញាជាពេលឆុង៣ត្រួត!

ជឿងថាប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ អ្នកគ្រូ​ហុងស៊ុយ​មាន​ប្រជាប្រិយភាព​មួយ​រូប គឺ​អ្នកគ្រូ ណា​លី ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​មហាជន​ជា​ច្រើន​ជឿជាក់​លើ​ការ​ទស្ស​ទាយ​​របស់​អ្នកគ្រូ​កន្លង​មក មិន​ថា រឿង​ហុយ​ស៊ុ​យ កាត់​ឆុង ឬ​ការ​ទស្ស​ទាយ​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ថ្ងៃ​អនាគត​។

ជាក់ស្ដែងកាលពីថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ អ្នកគ្រូបានបង្ហោះសារនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួន សូមឲ្យអ្នកមានរាសី​ឆ្នាំ ខាល និង​ម្សាញ់ ត្រូវ​ប្រុង​ប្រយ័ត្ន​រឿង​មួយ​ចំនួន ដែល​អាច​នាំ​គ្រោះ​ដល់​ខ្លួន​។

ក្នុងនោះអ្នកគ្រូបានរៀបរាប់ថា៖

«សូមប្រយ័ត្ន អ្នកដែលក្នុងតួររាសីមាន ខាល និង ម្សាញ់ ក្នងរាសី មិនថាក្នុងតួ ឆ្នាំ ខែ ថ្ងៃ រឺ ម៉ោង ចាប់ពីថ្ងៃទី 7 សីហា ដល់ 7 កញ្ញា ជាខែ វក សូមប្រយ័ត្ន រាសី ឆុង 3 ត្រួត ( ឆុង សាំហិង )
1/ ហាមប៉ះទិសឆុង ស្វានដំ ជួសជុល រុះរើផ្ទះ រឺ បុកគ្រឹះ ( ទិសឆុងដែលមានឥទ្ធិពលខ្លាំងជាងគេគឺ ទិសខាងជើង និង ទិសខាងត្បូងឈៀងលិច )
2/ ប្រយ័ត្នមានបញ្ហាធំកើតឡើងដោយនឹកស្មានមិនដល់
3/ ប្រយ័ត្នមានជំលោះ រឺ បែកបាក់ក្នុងគ្រួសារ
4/ បើប៉ះទិសឆុងខ្លាំង តាមកំលាំងទឹសឆុងច្រើនត្រួត អាចបាត់បង់ជីវិត រឺ បាត់បង់ការងារធំ បង់ខាតធំ
5/ ឆុង មានការលាបពណ៍ សំរាប់អ្នកដែលមាន ម្សាញ់ ក្នុង រាសី
សូមប្រយ័ត្ន នឹង តាំងស្មារតី អោយរឹងមាំ ក្នុងការតតាំងនិងការឆុងលើកនេះ បើយើងមិនប្រយ័ត្ន អាចនឹងធ្វើអោយយើងមានបញ្ហាធំ និងបាត់បង់ការងារធំៗ រឺបង់ខាតលុយធំ
*** បើប៉ះទិសឆុងដោយចៃដន្ន សូមប្រញាប់លាងស៊យចេញភ្លាម»៕