នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់គ្រូហុងស៊ុយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះថា ទៅលើលាភសំណាងសម្រាប់អ្នកកើតឆ្នាំរកា,ថោះ,កុរនិងជូត ជួបប្រទះនៅរយៈពេល២ថ្ងៃទៀតនេះ។
ឆ្នាំរកា៖ នៅរយៈពេល២ថ្ងៃទៀតនេះ បើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្កនណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច។
ឆ្នាំថោះ៖ នៅរយៈពេល២ថ្ងៃទៀតនេះ ជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក។
ឆ្នាំកុរ៖ នៅ២ថ្ងៃទៀតនេះ លេខនៃលាភសំណាងលេខ៩៩ ពណ៌នាំសំណាងពណ៌ទឹកក្រូច លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំជូត៖ នៅរយៈពេល២ថ្ងៃទៀតនេះ ទេវតាបានប្រទានសម្បត្តិមហាសេដ្ឋីជូនដល់អ្នក ធ្វើឲ្យអ្នកមានលាភ មានជ័យ មានលុយចូលហូរហៀរ រាល់ការងាររកទទួលទានរបស់អស់លោកអ្នករហូតល្អ មានលាភចូលជាលំដាប់ អាចនឹងឡើងមុខដំណែងឆាប់ៗនេះទៀតផង៕