នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ក្នុងអំឡុងពេលនេះទាំងស្ត្រីបុរសអ្វីៗចាប់ផ្តើមល្អប្រសើរ ហើយបើចង់ទំនាក់ទំនងអ្វី តែងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅមួយចំនួន ផង។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរគួរសមម្ល៉ោះហើយបើចង់សម្រុកការងារអ្វីអាចធ្វើបានហើយពីព្រោះថាផ្លែផ្កាដែលជាផលល្អៗតែងហុចមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះដោយមិនតបតជាមួយក្រុមមនុស្សបាបមិត្តទើបមានភាពសុខដុមទៅរួច។ រីឯសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកចង់ធ្វើការជ្រើ់សរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថា្ន ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ការរស់នៅទាំងស្ត្រីបុរសបើមានដំណើរចេញក្រៅផ្ទះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងៀមហើយមិនត្រូវលូកដៃជាមួយរឿងអ្នកដទៃច្រើនពេកទេ ប្រយ័ត្នឥតការអ្វីសោះនាំទុក្ខមកដាក់ខ្លួនវិញ។ នៅថ្ងៃនេះបញ្ហាតូចធំបានចៀសឆ្ងាយ ហើយធ្វើអ្វីក៏តែងមានការជឿនលឿនគួរសម។ក្រៅពីនេះលោកអ្នកអាចមានរឿងរាវឱ្យសប្បាយចិត្តមួយចំនួនថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរពុំឃើញមានការរីកលូតលាស់ទៅមុខគួរកត់សម្គាល់ទេគឺទោះជួញទីជិតឆ្ងាយបានគ្រាន់មួយទប់ទល់។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះទោះធ្វើអ្វីក៏តែងផ្តល់ផលមកវិញគ្រាន់កក់ក្តៅមួយចំនួនផង។ការប្រកបការងារមានការលូតលាស់គួរសមបន្តិចវិញ ហើយបើចង់ប្រកបកិច្ចការងារថ្មីក៏ហុចផលល្អគួរសមដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ទោះបីយ៉ាងណាការរស់នៅតែងមានរឿងរាវ និង ដំណឹងមិនល្អឈានចូលមកច្រើនផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូណ៍ទេ ដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រប់គ្រាន់ចិញ្ចឹមឆ្នាំងបាយគ្រាន់រស់ស្រួលខ្លួន ។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង ចង់ចាញ់ឈ្នះគ្នាមិនតិចសោះឡើយ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំពពែនៅថ្ងៃនេះមិនខុសពីថ្ងៃម្សិលម៉ិញទេពោលគឺមានការសម្រេចចិត្តអ្វីមួយខុសនាំជួបផលលំបាកនាគ្រាខាងមុខ ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែង។នៅថ្ងៃនេះការប្រកបការងារលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សក្បែរខ្លួនដែលរកនឹកស្មានមិនដល់។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាយាយីគប្បីមានការប្រយ័ត្នប្រយែង។ រីឯបញ្ហាស្នេហាប្រុសស្រីកុំយកភាពមោហៈទោសៈដាក់ខ្លួនពីព្រោះនាំកើតជម្លោះវិវាទឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនទាន់ល្អប្រសើរទេ ពោលគឺនៅតែស្រុតចុះ ហេតុនេះចូរប្រយ័ត្នចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងតូចធំថាស្តីបន្ទោសដោយប្រការណាមួយ។នៅថ្ងៃនេះបើលោកអ្នកឃើញអ្វីមិនល្អគប្បីចៀសចេញឱ្យឆ្ងាយទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកគ្រាន់ចិញ្ចឹមឆ្នាំងបាយរស់ទៅរួច។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពទេពិសេសទៅចំទិសឦសានតែម្តងងាយជួបនូវបញ្ហាចូលយាយី។ បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីចូរប្រយ័ត្នការដើរពាសវាលកាលនាំកើតរឿងរ៉ាវអាក្រក់ណាមួយកើតឡើងនាំជួបផលលំបាកនៅគ្រាក្រោយ៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯងត្រូវសោះប្រែជាខុសហើយត្រូវមកក្លាយជាជនរងគ្រោះទៅវិញ។នៅថ្ងៃនេះមិនថាជាការងារឬបញ្ហាប្រាក់កាសទេគឺលោកអ្នកមានការចម្រើនលូតលាស់ទៅមុខនិងហុចផលល្អៗមកវិញ។ក្រៅពីនេះបើលោកអ្នកជាបាវបម្រើឬកម្មករក៏តែងត្រូវបានចៅហ្វាយនាយអាណិតស្រឡាញ់លែងចាប់ថ្នាំងថ្នាក់ច្រើនផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយគួរជាទីកក់ក្តៅ ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមិនថាជាការរស់នៅ បញ្ហាផ្ទាល់ខ្លួន បញ្ហាគ្រួសារ តែងទទួលបានភាពស្រស់ស្រាយ និង មានភាពចម្រើនលូតលាស់គួរជាទីពេញចិត្ត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះអាចមានដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្ត ឬពិសេសអាចមានជោគលាភហូរចូលផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះទោះចេញធ្វើជំនួញទីជិតឆ្ងាយលោកអ្នកត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗលូតលាស់និងមានក្តីចម្រុងចម្រើនទៅមុខ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំវក៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកតែងជួបនូវបញ្ហារាំងស្ទះ និងពិសេសធ្វើអ្វីមួយអាចនឹងទទួលរងការខាតបង់ដោយមិនបានតាំងចិត្តថែមទៀត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញកិច្ចការងារដែលនៅសេសសល់ ឬ ការងារចាស់ៗពីព្រោះថាផលល្អតែងហុចមកវិញផង។សម្រាប់អ្នកប្រកបរបរករស៊ីជួញដូរការរកផលកម្រៃមិនសូវមានស្ថានភាពតានតឹងប៉ុន្មានទេតែចូរប្រយ័ត្នគ្រោះបាត់បង់របស់ដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីបើជាគូស្នេហ៍ទើបស្គាល់គ្នាងាយបាត់បង់ទៅវិញនិងមានភាពចិត្តរារែកច្រើន៕
ឆ្នាំរកា៖ រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំខ្លានៅថ្ងៃនេះពេលវេលាមិនល្អរបស់លោកអ្នកគឺម៉ោង ៩,០០-១០,៥៩វិនាទីព្រឹកនិងពេលវេលាមិនល្អមួយទៀតគឺម៉ោង ៣,០០-៤,៥៩វិនាទីរសៀល។ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកស្រុតចុះ ដូចនេះបើទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអ្វីចោទឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបពុំមានរឿងរ៉ាវចម្រូងចម្រាសកើតមានទៅរួច។ រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះនិងយកត្រូវរៀងៗខ្លួន៕
ឆ្នាំច៖ រាសីស្រុតចុះ។នៅថ្ងៃនេះអ្នកកើតឆ្នាំគោដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរ តែយ៉ាងណាក្តីសម្រាប់បុរសគប្បីមានការប្រយ័ត្នប្រយែងបើទោះបីដួងរាសីខ្ពស់ត្រដែតក៏ដោយ។នៅថ្ងៃនេះការបំពេញការងារមិនងាយឆាប់ចប់ និង ពិសេសងាយបង្កកំហុសច្រើនគប្បីមានការប្រយ័ត្នប្រយែង។បើជាអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជន ហើយពិសេសបើមានជំពាក់បំណុលអ្នកដទៃឱ្យប្រយ័ត្នគេមកទារកើតជាជម្លោះវិវាទថែមទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងបង្កជម្លោះចំពោះគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងបិទបាំងមុខ៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកកើតឆ្នាំកណ្តុរនៅតែល្អប្រសើរចំនួន ២ថ្ងៃជាប់គ្នាហើយ។នៅថ្ងៃនេះដែរនៅតែផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងប្រាក់កាសនិង ការធ្វើជំនួញអ្វីមួយផង។ការប្រកបការងារ អាចមានដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តឬពិសេសអាចមានជោគលាភហូរចូលផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះទោះចេញធ្វើជំនួញទីជិតឆ្ងាយលោកអ្នកត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗលូតលាស់និងមានក្តីចម្រុងចម្រើនទៅមុខ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕