ពិតជាឆ្នាំលាភមែន! ថ្ងៃស្អែកនេះមានតែអ្នកកើតឆ្នាំ២នេះប៉ុនណោះ ដែលទទួលបានលាភច្រើនជាងគេ!

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះថា នៅថ្ងៃស្អែកមានតែអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះប៉ុនណោះ ដែលនឹងទទួលបានលាភសំណាងច្រើនជាងគេ។ ក្នុងនោះរួមមាន៖

ឆ្នាំវក៖​ នៅថ្ងៃស្អែកនេះ លាភ​ធំ​ហូរ​ចូល​ជុំ​ទិស ការងារ​រក​ទទួលទាន​កាក់កប​ខ្លាំង​ណាស់ ពណ៌​នាំ​លាភ ក្រហម លេខ​នាំ​សំណាង​១៦៨ ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើស​ពេល​ណា​ៗ​ទាំងអស់ ឯ​អ្នកធ្វើការ​ងារ​នៅ​តាម​អង្គភាព ស្ថាប័ន ក្រុមហ៊ុន​នានា​ក៏​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ប្រពៃ។ ប្រញាប់​បួងសួង​សុំ​លាភ​សំណាង​ភ្លាម។

ឆ្នាំថោះ៖ នៅថ្ងៃ​ស្អែកនេះ ​ជា​ពេលវេលា​មាស​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ។ ពណ៌​នាំ​សំណាង បៃតង លេខ​នាំ​សំណាង​៣៤២​ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​សែន​ពិសេស​នេះ៕