យោងតាមការចុះផ្សាយរបស់គេហទំព័រហោរាសាស្រ្តចិន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការទស្សទាយរបស់ស្ដេចហោអំពីអ្នកដែលកើតឆ្នាំរោងពីដំណើរជីវិត និងការប្រុងប្រយ័ត្នរបស់ពួកគេ ដើម្បីឲ្យជីវិតជួបលាភ និងដើរទៅមុខដោយរលូនផងដែរ។
បុគ្គលិកលក្ខណៈរបស់មនុស្សកើតក្នុងឆ្នាំរោង មានភាពរឹងមាំ ទំនុកចិត្ត មានមោទនភាព និងតាំងចិត្តខ្ពស់។ ពួកគេមានស្មារតីប្រយុទ្ធ ហើយមានមន្តស្នេហ៍ជាមួយមនុស្សជុំវិញខ្លួន ។ មនុស្សឆ្នាំរោងច្រើនមានឥទ្ធិពលខ្លាំងពូកែ និងចូលចិត្តបង្កើតកេរ្តិ៍ឈ្មោះដ៏រឹងមាំ សម្រាប់ខ្លួនឯងគ្រប់ទីកន្លែងដែលទៅ។ ឆ្នាំនាគមានគុណសម្បត្តិនៃភាពជាអ្នកដឹកនាំពីកំណើត ដែលនេះជាអ្វីដែលមនុស្សជុំវិញចូលចិត្តគេ។
ដើមកំណើតនាគ មើលទៅហាក់ដូចជាព្រងើយកន្តើយនៅពេលជួបដំបូង ប៉ុន្តែនៅពេលដែលអ្នកបានស្គាល់ពួកគេ នោះអ្នកនឹងដឹងថា ពួកគេមានចរិតគួរសម និងក្លាហាន។ នាគពោរពេញដោយមោទនភាព ពេលខ្លះក៏អ្នកជុំវិញពិបាកសង្កេតមើលថា គេជាមនុស្សបែបណា និងលំបាកក្នុងការតាមដាន។ នាគអាចថាពេលខ្លះលោភលន់ តែងចង់បានអ្វីដែលខ្លួនចង់បាន ប៉ុន្តែនាគក៏ត្រូវចេះគ្រប់គ្រងលើឆន្ទៈខ្លួនដែរ។ មិនចឹង គេអាចបាត់បង់អ្វីគ្រប់យ៉ាង ក្នុងពេលតែមួយ។
ស្នេហា ទំនាក់ទំនងគ្រួសារ និងអាពាហ៍ពិពាហ៍ ចំពោះជីវិតស្នេហាបច្ចុប្បន្ននេះ មានភាពរកាំរកូសតិចតួច តែអ្នកទាំងពីរត្រូវចេះអត់អោនឲ្យគ្នា ទើបជីវិតស្នេហាអាចរីកចម្រើនទៅបាន។ ជាពិសេសត្រូវយកចិត្តទុកដាក់ ចំពោះដៃគូខ្លួនដោយភាពស្មោះត្រង់រៀងៗខ្លួន។
ឆ្នាំ ២០២២ នឹងនាំមកនូវការផ្លាស់ប្ដូរយ៉ាងខ្លាំង នៅក្នុងវិស័យអាជីវកម្មទេ។ ការងារនិងប្រាក់ចំណូលនឹងមានភាពរលូនដូចធម្មតា ។ តែត្រូវប្រុងប្រយ័ត្ននៅចន្លោះខែ កញ្ញា និងខែ តុលា ខណៈពេលដែលចុះហត្ថលេខាលើឯកសារ ឬគម្រោងណាមួយ ការចាត់ចែងអ្វីមួយដោយមិនអានវាឲ្យបានហ្មត់ចត់ អាចនាំឲ្យមានការខាតបង់លាភធំឬខាតលុយ៕