នៅប៉ុន្មានម៉ោងមុខនេះ កំពូលគ្រូហុងស៊ុយល្បីឈ្មោះបានទស្សទាយនិងមើលជើងលេខឃើញថា អ្នកដែលកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងឡើងលាភសំណាងក្រឺតៗ នៅ២ថ្ងៃចុងសប្ដាហ៍នេះ ជាហេតុធ្វើឲ្យពួកគេជួយរឿងល្អៗជាច្រើន មិនថាការងារ ឬមុខរបររកសុីនោះទេ។
ឆ្នាំមមី៖នៅចុងសប្ដាហ៍នេះ ដួងរាសីនៃសំណាងរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អកំពុងនៅចាំហុចឱ្យជានិច្ច ហើយបើចង់ចរចារឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នា។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានតែភាពលូតលាស់ទៅមុខប្រសើរណាស់ ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ។
ឆ្នាំជូត៖ នៅចុងសប្ដាហ៍នេះ ដំណើរជីវិតអ្នកមានតែភាពសុខដុមគាប់ប្រសើរណាស់។ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។
ឆ្នាំកុរ៖នៅចុងសប្ដាហ៍នេះ អ្នកប្រកបកិច្ចការអ្វីៗ តែងហុចផលមកវិញយ៉ាងគាប់ប្រសើរ។ ជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ហូរចូលដូចចាក់ទឹក៕