យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះថា នៅថ្ងៃស្អែកអ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះ នឹងឡើងលាភសំណាងកប់ពពក ធ្វើឲ្យពួកគេជួបសំណាងល្អច្រើនជាងគេមិនធ្លាប់មាន និងមិនអាចគេចផុតទៀតផង។
ឆ្នាំរកា៖ ពណ៌នាំសំណាងខៀវ នៅថ្ងៃស្អែកនេះ ជាឱកាសមាសឱកាសប្រាក់ មានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ។
ឆ្នាំកុរ៖ នៅថ្ងៃស្អែកនេះ លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្លាំង សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ។ ប្រុសស្រីដែលកើតឆ្នាំនេះ នឹងមានលាភមានជ័យលុយធំចូលមកហៀរដៃ និងបានឡើងបុណ្យស័ក្តិឋានៈខ្ពង់ខ្ពស់ សម្រេចរាល់ការងារយ៉ាងល្អប្រសើរ។
ឆ្នាំថោះ៖ នៅថ្ងៃស្អែកនេះ បើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅផងដែរ។
ឆ្នាំមមី៖ នៅថ្ងៃស្អែកនេះ ជាពេលវេលានាំលាភធំប្រមូលផ្តុំហូរចូលផ្ទះ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា ពណ៌នាំសំណាង ប្រផេះ, លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មាន ប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញលើសលប់ ការងារនៅតាមស្ថាប័នក៏ជោគជ័យយ៉ាងខ្លាំងដែរ៕