យោងតាមគេហទំព័រហោរាសាស្រ្តល្បីឈ្មោះនៅប្រទេសចិនបានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាងធំនៅរយៈពេល២ថ្ងៃខាងមុខនេះជាប់គ្នាតែម្ដង។
ឆ្នាំមមែ៖ នៅក្នុងរង្វង់ពីរថ្ងៃខាងមុខនេះ លោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ។ ពណ៌នាំលាភ ក្រហម រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ។ លេខឡើងសំណាង៥៥៥ជោគលាភ ជោគសំណាង។
ឆ្នាំរោង៖ នៅរង្វង់ពីរថ្ងៃខាងមុខនេះ លោកអ្នកសម្បូរលុយចាយហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស។ លេខឡើងសំណាង៣៥៩ពណ៌នាំលាភពណ៌ស្វាយ ការងារទាំងឡាយរីកចម្រើនទៅមុខជានិច្ច។
ឆ្នាំខាល៖ លាភធំចាំងចូលជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកជាបន្តគ្នា ពីរថ្ងៃខាងមុខនេះ មានលាភ មានជ័យលុយធំចូលមកហៀរដៃ និងជាអ្នកទទួលបានជោគជ័យគ្រប់ការងារទាំងពួងទាំងឡាយ។ លេខហេង៤៥៥មានលាភមានជ័យរាសីល្អ៕