សម្បត្តិសេដ្ឋីកំពុងតែរង់ចាំអ្នកហើយ ថ្ងៃនេះស្ដេចហោទស្សទាយឃើញឆ្នាំ២ឡើងលាភរហូតដល់២ឆ្នាំ!

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ដេចហោល្បីឈ្មោះនៅប្រទេសចិនបានធ្វើការទស្សទាយ និងមើលជើងលេខឃើញថាអ្នកដែលកើតឆ្នាំទាំង២ខាងក្រោមនេះ នឹងឡើងលាភសំណាងខ្លាំងរយៈពេលរហូតដល់២ឆ្នាំ ហើយសម្បត្តិសេដ្ឋីមហាសាលក៏កំពុងតែរង់ចាំពួកគេនៅរយៈពេល២ឆ្នាំនោះផងដែរ។ ក្នុងនោះរួមមាន៖

ឆ្នាំវក៖ អ្នក​កើតឆ្នាំនេះ មក​ជាមួយនឹង​ការ​ប្រទាន​ពរ​ជ័យ និង​ថែរក្សា​អំពី​សក្កទេវរាជ ទោះបី​ពេល​នេះ​អ្នក​មិនសូវ​សម្បូរ​មាសប្រាក់​ទ្រព្យសម្បត្តិ​ក៏​ពិតមែន តែ​អ្នក​សំណាងល្អ​មាន​អ្នក​ស្រឡាញ់ ចូល​ចិត្ត​រាប់អាន​ច្រើន​អំពី​អ្នកមាន​មុខ​មាន​មាត់​នៅ​ក្នុង​សង្គម ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​អ្វី​ៗ​ត្រូវ​ផ្លាស់​ប្តូរ​ទាំងស្រុង​ជំនួស​វិញ​ដោយ​ក្តី​សុខ និង​លាភ​ទ្រព្យ​មក លុយកាក់​មាសប្រាក់​ហូរ​មក​កាន់​អ្នក​រហូត​ដល់​ទៅ​២ឆ្នាំជាប់គ្នា​ឯណោះ លាភ​ជ័យ​សិរី​មង្គល​ជុំ​ជិត​ជីវិត​អ្នក។

ឆ្នាំឆ្លូវ៖ ខ្សែជីវិត​របស់​អ្នក​ត្រូវ​បាន​ចារ​មក​ថា ត្រូវ​ជួប​ភាព​លំបាក​មុន​ទើប​ជួប​ភាព​ស្រណុក​សុខ​ស្រួល​កាយ​ចិត្តជា​ក្រោយ​រហូត​ដល់​ពេល​ចាស់ ហើយ​មាន​លាភ​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ និង​ទទួល​បានការ​ថែរក្សា​ពី​ទេវតា​ ដោយសារ​តែ​អំពើ​ល្អ​និង​កុសលផល​បុណ្យ​ដែល​អ្នក​ធ្លាប់​បាន​ធ្វើ​កាលពី​កន្លង​មក។ ពិសេស​លាភ​សំណាង​ចូល​ច្រើន​បំផុត​គឺ​នៅ​ក្នុងឆ្នាំនេះ​ និងបន្ត​រហូត​ដល់​ក្រោយថែមទៀតផង៕