នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះថា នៅថ្ងៃស្អែកអ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះ នឹងឡើងលាភសំណាងធំចូលមកផ្ទួនៗគ្នា ដែលរឿងនេះកម្រនឹងជួបខ្លាំងណាស់។
ឆ្នាំរោង៖ នៅថ្ងៃស្អែកនេះ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថាមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីនៃសំណាងឡើងខ្ពស់ត្រដែត បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។
ឆ្នាំខាល៖ នៅថ្ងៃស្អែកនេះបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។
ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះ ជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយ ទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក។
ឆ្នាំរកា៖ នៅថ្ងៃស្អែកនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង ប្រសិនបើចង់ទិញរបស់ធំៗ ជាថ្ងៃល្អបំផុត ទិញផ្ទះ ទិញដី ទិញឡាននឹងបានលាភមកវិញចំណេញភ្លាមៗ៕