អូហូ! អ្នកកើតឆ្នាំទាំង៣នេះ ចូលសប្ដាហ៍ក្រោយឡើងលាភសំណាងខ្ពស់ភ្លែតតែម្ដង!

នៅថ្ងៃទី០១​ ខែតុលា ឆ្នាំ២០២២នេះ កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅប្រទេសចិនបានធ្វើការទស្សទាយ និងមើលជើងលេខឃើញថាអ្នកដែលកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងឡើងលាភសំណាងខ្ពស់ខ្លាំងគ្រាន់តែឆ្លងចូលសប្ដាហ៍ថ្មីនេះភ្លាម។

ឆ្នាំមមែ៖ នៅដើមសប្ដាហ៍ក្រោយនេះដួងនៃសំណាងរាសីរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ។

ឆ្នាំខាល៖ នៅដើមសប្ដាហ៍ក្រោយនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំកុរ៖ នៅដើមសប្ដាហ៍ក្រោយនេះ ដួងរាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់។ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង៕