នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្តចិនបានធ្វើការចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោថាអ្នកដែលកើតឆ្នាំទាំង៣ខាងក្រោមនេះ គ្រាន់តែឆ្លងផុតយប់នេះភ្លាម នឹងមានលាភធំ រាសីនៃសំណាងកើនឡើងខ្ពស់ធ្វើឲ្យជីវិតជួបរឿងហេងៗជាច្រើនផងដែរ។
ឆ្នាំថោះ៖ ឆ្លងផុតយប់នេះទៅ រាសីនៃសំណាងរបស់លោកអ្នក ឡើងខ្ពស់ត្រដែតប្រកបកិច្ចការអ្វីតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ហូរចូលដូចចាក់ទឹក។
ឆ្នាំវក៖ឆ្លងផុតយប់នេះទៅ ដួងរាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានតែភាពសុខដុមគាប់ប្រសើរណាស់។ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។
ឆ្នាំជូត៖ ឆ្លងផុតយប់នេះទៅ រាសីនៃសំណាងរបស់លោកអ្នក ឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច។ បើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ ឬក៏ទារប្រាក់ពីអ្នកណារមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានតែការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។