នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់កំពូលស្ដេចហោថា អ្នកកើតឆ្នាំច,ខាល,មមី យ៉ាងយូរនៅចុងសប្ដាហ៍ខាងមុខនេះរឿងល្អៗ និងកើតលើខ្លួនអ្នកហើយ ដូច្នេះចូលអ្នករង់ចាំបន្ដិចសិនទៅ។
ឆ្នាំច៖ នៅចុងសប្ដាហ៍នេះ សម្រាប់កិច្ចការងារនានាដែលលោកអ្នកតាំងចិត្តធ្វើ នោះនឹងទទួលផល ទទួលបានលាភកម្រៃដ៏ច្រើនលើសលប់។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសម្រេចផលសមដូចបំណង លោកអ្នកអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
ឆ្នាំខាល៖ នៅចុងសប្ដាហ៍នេះ បើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណារមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់បានផលច្រើនចម្រើនលើសលប់ តែបើអ្នកធ្វើការងារនៅតាមអង្គភាពស្ថាប័នវិញក៏រឹតតែជោគជ័យ។
ឆ្នាំមមី៖ នៅចុងសប្ដាហ៍នេះ លាភតូចធំហូរចូលដូចទឹក ការងាររកទទួលទានបានកាក់កបហួសបំណងប្រាថ្នា ពណ៌នៃលាភ ផ្កាឈូក លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរ ឬការងារតាមអង្គភាពស្ថាប័នរមែងជោគជ័យហួសពីការស្មាន៕