ត្រៀមកើបលុយៗ! អ្នកកើតឆ្នាំទាំង៤នេះនៅថ្ងៃទី១0,១១,១២ កំណប់ទ្រព្យរបស់អ្នកបានផ្ទុះឡើងហើយ!

យោងតាមការចុះផ្សាយរបស់គេហទំព័រហោរាសាស្រ្ដចិននៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ​ បញ្ជាក់ពីការទស្សទាយរបស់ស្ដេចហោថានៅថ្ងៃទី១០,១១,១២ អ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះ នឹងមានឡើងលុយច្រើន ព្រោះតែកំណប់ទ្រព្យដែលកប់នៅលើកំពូលភ្នំទ្រព្យបានផ្ទុះមកហើយ ជាហេតុធ្វើឲ្យអ្នកទទួលបានជោគជ័យគ្រប់ច្រកតែម្ដង។

ឆ្នាំថោះ៖​ នៅថ្ងៃទី១០,១១,១២ខាងមុខនេះ អ្នកមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់។ នៅចន្លោះពេលនេះបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។

ឆ្នាំជូត៖ នៅថ្ងៃទី១០,១១,១២ខាងមុខនេះ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំកុរ៖ នៅថ្ងៃទី១០,១១,១២ខាងមុខនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា។

ឆ្នាំរកា៖ នៅថ្ងៃទី១០,១១,១២ខាងមុខនេះ បើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលគួរជាទីកក់ក្តៅផងដែរ៕