យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយ និងមើលជើងលេខឃើញថាអ្នកកើតឆ្នាំកុរ,រោង,មមែ នឹងទទួលបានលាភសំណាងជាច្រើននៅថ្ងៃទី១៤,១៥,១៦ ខាងមុខនេះ។
ឆ្នាំកុរ៖ នៅថ្ងៃទី១៤,១៥,១៦ ខាងមុខនេះ ជីវិតលោកអ្នក មានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។
ឆ្នាំរោង៖ នៅថ្ងៃទី១៤,១៥,១៦ ខាងមុខនេះ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថាមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីនៃសំណាងឡើងខ្ពស់ត្រដែត បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។
ឆ្នាំមមែ៖ នៅថ្ងៃទី១៤,១៥,១៦ ខាងមុខនេះ បើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលគួរជាទីកក់ក្តៅ៕