នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយថាអ្នកកើតឆ្នាំកុរ,ឆ្លូវ,ម្សាញ់,រកា ចូលដើមសប្ដាហ៍ក្រោយនេះ នឹងមានលាភសំណាងធំៗជាច្រើនហូរចូលមកក្នុងជីវិត លុយចូលឆឹបៗតែម្ដង។
ឆ្នាំកុរ៖ ដំណើរជីវិតរបស់លោកអ្នកចាប់ពីដើមសប្តាហ៍ក្រោយនេះទៅ មានលក្ខណៈល្អប្រសើរខ្លាំងណាស់ ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយឃើញថាជឿនលឿនទៅមុខយ៉ាងគាប់ប្រសើរ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាមានភាពលូតលាស់ជាលំដាប់ ហើយបើចង់ធ្វើអ្វីមួយដែលថ្មីតែងឆ្លើយតបជាផ្លែផ្កាជាផលប្រយោជន៍មកវិញជានិច្ច ។ អ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ ។
ឆ្នាំឆ្លូវ៖ នៅដើមសប្តាហ៍ក្រោយនេះ លោកអ្នកសម្បូរលុយចាយហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់មានបញ្ញាច្រើនមានទ្រព្យមហាសាលពេញមួយជីវិត។ ពណ៌នាំសំណាង ខៀវ លេខនាំហេង ១៦៨ ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូន ។
ឆ្នាំម្សាញ់៖ នៅដើមសប្តាហ៍ក្រោយនេះ លោកអ្នករាសីនៃសំណាងឡើងខ្ពស់ត្រដែត ង៉ូវហេងល្អ មានលាភមានសំណាងធំ សម្បូរលុយចាយហូរហៀរ ការងារជោគជ័យ ។ អ្នកកើតឆ្នាំនេះជាមនុស្សមានឫទ្ធិអំណាចឧត្តមប្រពៃណាស់ មានទ្រព្យជាប់តាមប្រាណប្រចាំជីវិត ពណ៌នាំសំណាង ទឹកក្រូច លេខនាំលាភ២៥៨ មាសប្រាក់ហូរចូលជានិច្ច។
ឆ្នាំរកា៖ នៅដើមសប្តាហ៍ក្រោយនេះ លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភ ធំចូលមក មានង៉ូវហេងឡើងខ្លាំង ។អ្នកកើតឆ្នាំនេះជាអ្នកមានទ្រព្យមហាសាល និងមានបញ្ញាច្រើនប្រសប់ក្នុងការរកលុយ រាសីនៃសំណាងខ្ពស់ត្រដែត ពណ៌នាំសំណាង មាស លេខលាភ១៧៩ការងាររកទទួលទានរីកចម្រើនទៅមុខដោយរលូន៕