នៅប៉ុន្មានម៉ោងមុខនេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះថា នៅថ្ងៃស្អែកអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ ស្រាប់តែផ្លាស់ប្ដូរលាភសំណាងលោតឡើងខ្ពស់ភ្លាមៗ ដែលនេះមិនធ្លាប់មាននោះទេ ជាហេតុធ្វើឲ្យថ្ងៃស្អែកពួកគេជួបរឿងល្អៗនឹកស្មានមិនដល់ជាច្រើន។
ឆ្នាំរោង៖ នៅថ្ងៃស្អែកនេះ មហាសំណាងត្រូវតែកើតមាន លាភចូលពេញៗ លុយចូលដូចទឹកបាក់ធ្វើឱ្យឃ្លាំងលុយកើនឡើងហួសការរំពឹងទុកក្នុងថ្ងៃថ្មី។ ប្រុសស្រីកើតឆ្នាំនេះជាអ្នកមានលាភសំណាង មានមាសប្រាក់ ឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់ និងមានសំណាងក្នុងរឿងការងារ និងការរកស៊ីសព្វសារពើ កិច្ចការទាំងឡាយរីកចម្រើនទៅមុខ សំណាងក្នុងរឿងប្រាក់កាស សម្បូរសម្បត្តិស្តុកស្តម។
ឆ្នាំរកា៖ ថ្ងៃស្អែកនេះ អ្នកបាននាំសំណាងដល់គ្រួសារទាំងមូល នាំលាភចូលពេញៗ លុយចូលឈឹបៗនៅថ្ងៃថ្មី ជាអ្នកចិត្តបុណ្យសម្បូរទ្រព្យសម្បត្តិ មានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់រស់ដោយសិរីមង្គល។ អ្នកកើតឆ្នាំនេះមានសំណាងតាមជាប់ប្រាណជានិច្ច សំណាងក្នុងរឿងការងារ កិច្ចការទាំងឡាយរីកចម្រើនទៅមុខដោយរលូន សំណាងក្នុងរឿងមាសប្រាក់ហូរចូលពេញៗដៃ៕