យោងតាមគេហទំព័រហោរាសាស្រ្ដចិនចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះថានៅពេលឆាប់ៗខាងមុខនេះ អ្នកកើតឆ្នាំម្សាញ់,កុរ,ថោះ,រកា និងជួបរឿងល្អៗជាច្រើន អ្វីដែលពិសេសនោះគឺលុយចាយពេញៗដៃទៀតផង។
ឆ្នាំម្សាញ់៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ ការប្រកបកិច្ចការអ្វីតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ ។ លេខសំណាង៩៩៩នៅពេលឆាប់ៗនេះជាវេលាល្អបំផុតក្នុងការធ្វើកិច្ចការអ្វីៗទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភលុយហូរចូលដូចចាក់ទឹក។
ឆ្នាំកុរ៖ លេខលាភសំណាង៧៤៥នៅឆាប់ៗនេះបើលោកអ្នកចង់ធ្វើកិច្ចអ្វីរមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។
ឆ្នាំថោះ៖ ឆាប់ៗខាងមុខនេះ អ្នកនឹងមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់ ។ លេខជ័យ២៥៨នៅពេលឆាប់ៗនេះបើលោកអ្នកចង់ទំនាក់ទំនងការងារអ្វីក៏ជោគជ័យ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។
ឆ្នាំរកា៖ លេខហេង៨៨៨នៅពេលឆាប់ៗនេះលោកអ្នកសម្បូរលុយចាយហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស ។ មានទ្រព្យមហាសាលពេញមួយជីវិត ។ ពណ៌នាំសំណាង ខៀវ ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូន៕