យោងតាមគេហទំព័រហោរាសាស្រ្ដចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាងឡើងខ្ពស់កប់ពពកនៅថ្ងៃស្អែកដែលជាថ្ងៃដើមខែវិច្ឆិកាផងដែរ។
ឆ្នាំរោង៖ នៅថ្ងៃដើមខែស្អែកនេះ ជាថ្ងៃលាភធំ ហូរចូលដូចចាក់ទឹក លុយកាក់ចូលមកកាន់តែខ្លាំង រាសីខ្ពស់មានសម្បត្តិដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ ។ ការរកទទួលទានគ្រប់ច្រកល្ហក ជួបតែលាភជ័យ និងប្រាក់កាក់ចូលគ្រប់ទិសទី។
ឆ្នាំជូត៖ នៅថ្ងៃដើមខែស្អែកនេះ លុយកាក់ហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែត មានទ្រព្យដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ ។បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទាន មានលាភមានលុយចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ ឬមុខហាង។
ឆ្នាំមមែ៖ នៅថ្ងៃដើមខែស្អែកនេះ រាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ត្រដែត ប្រកបកិច្ចការមិនថាតូចឬធំតែងសម្រេចជោគជ័យ ទទួលផលជាទីកក់ក្តៅ។ បើអ្នកប្រកបរបររកស៊ីជួញដូរប្រាកដជាទទួលបានផលសមប្រកបខ្លាំងណាស់ប្រៀបបាននឹងភ្លៀងធ្លាក់ពីលើអាកាស ពោលគឺប្រាក់ចូលមកដូចចាក់ទឹក៕