ថ្ងៃសុក្រ,សៅរ៍ ខាងមុខអ្នកកើតឆ្នាំទាំងបីនេះ ទ្វារទ្រព្យបានបើករកលុយចូលឆឹបៗ!

យោងតាមគេហទំព័រហោរាសាស្រ្ដចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ ទ្វារទ្រព្យបានបើកជាហេតុធ្វើឲ្យលុយហូរចូលយ៉ាងខ្លាំងតែម្ដង។

ឆ្នាំច៖ ម៉ោង​នៃ​លាភ​សំណាង ៧​ព្រឹក ដល់ ១១​យប់​, លេខ​នៃ​លាភ​សំណាង ២៥ និង ៤២, ពណ៌​នៃ​លាភ​សំណាង ក្រហម និង​លឿង ។ ថ្ងៃសុក្រនិងថ្ងៃសៅរ៍ខាងមុខនេះ មាន​ពន្លឺ​ចាំង​ភ្លឺ​ផ្លេក​ៗ​ពីលើ​អាកាស​បង្ហាញ​ពី​ឫ​ទ្ធី​បារមី​តេជៈ ឈ្នះ​អស់ពពួក​មារ​សត្រូវ និង​នាំ​លាភ នាំ​សំណាង នាំ​សុភមង្គល​ប្រពៃ​ណាស់ ។ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក ជួប​តែ​សុខ​សប្បាយ​ទទួល​លាភ​ជ័យ និង​ប្រាក់​កាក់​ចូល​មក​គ្រប់​ទិស​ទី​។

ឆ្នាំរោង៖ ម៉ោង​នៃ​លាភ​សំណាង ៦​ព្រឹក ដល់ ៩​យប់​, លេខ​នៃ​លាភ​សំណាង ៥១ និង ២៥, ពណ៌​នៃ​លាភ​សំណាង ស និង​បៃតង ។ ថ្ងៃសុក្រនិងថ្ងៃសៅរ៍ខាងមុខនេះ ​ដំណើរ​ជីវិត​របស់​លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា​មិន​ថា​រឿង​ការងារ បញ្ហា​ប្រាក់​កាក់​ឬ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​បាន​ប្រែ​ក្លាយជា​ភ្លឺ​ថ្លា​ដ៏​ត្រចាស់ត្រចង់ និង​មាន​សិរី​សួស្តី​ប្រពៃ​ណាស់​។ លោក​អ្នក​ប្រកប​របរ​រក​ទទួលទាន​មិន​ថា​អ្វី​នោះ​ទេ​គឺ​មានការ​លូតលាស់​គួរ​ជាទី​គាប់ចិត្ត លុយកាក់​ហូរ​ចូល​ភ្លៀង​ធ្លាក់​ពីលើ​អាកាស​។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំវក៖ ម៉ោង​នៃ​លាភ​៧​ព្រឹក ដល់ ១១​យប់​, លេខ​សំណាង ៥២ និង ៧១, ពណ៌​នៃ​លាភ លឿង និង​ក្រហម ។ ថ្ងៃសុក្រនិងថ្ងៃសៅរ៍ខាងមុខនេះ ​ជា​ឱកាសល្អ​ក្នុង​ការងារ​បាន​មក​ដល់​ហើយ គួរ​ប្រញាប់​ប្រញាប់​ចាត់ចែង​បន្ទាន់​កុំ​រារែក​ចិត្ត ត្រូវ​មាន​សុទិដ្ឋិនិយម មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ជា​និច្ច​។ ចំណូល​ហក់​ឡើង​ខ្ពស់​លែង​ស្គាល់​ពាក្យ​ខ្វះ​ចាយ ដែល​ចាត់​ថា​ជា​ថ្ងៃមួយ​ប្រកបដោយ​ភាព​រីករាយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់​កាក់​ហូរ​ចូល​មក​ជុំ​ទិស បើ​លោក​អ្នក​ក្តោប​ឱកាស​ក្នុង​មុខរបរ​ឱ្យ​បាន​ល្អ៕