យោងតាមគេហទំព័រហោរាសាស្រ្ដចិនចុះផ្សាយពីការទស្សទាយរបស់កំពូលស្ដេចហោនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះ នឹងទទួលបានលាភសការៈជាច្រើនពីព្រះ ធ្វើឲ្យពួកគេជួបរឿងល្អៗជាច្រើនផងដែរ។
ឆ្នាំម្សាញ់៖ នៅតែពីរថ្ងៃទៀតលោកអ្នកមានលាភ មានជ័យ មានលុយ ចូលហូរហៀរ បើចង់ធ្វើការដាក់ទុនរកស៊ី ឬ ចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុត ទទួលបានផ្លែផ្កាតបមកវិញ ឥតគណនា។ រីឯ សម្ព័ន្ធភាពស្នេហាគូ ស្វាមីភរិយា មានតែភាពស្រស់ស្រាយ និង ផ្អែមល្ហែមរកគ្នាប្រពៃណាស់។
ឆ្នាំខាល៖ យ៉ាងយូរពីរថ្ងៃទៀតលាភធំហូរចូលជុំទិស ការងាររកទទួលទានកាក់កបខ្លាំងណាស់ ពណ៌នាំលាភ ក្រហម លេខនាំ សំណាង ១៦៨ លោកអ្នកមានលាភ មានជ័យ មានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហក បានទទួលផលហួសពីការស្មាន ប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងារ រកស៊ីជួញដូរ បានផលចំណេញលើស ពេលណាៗ ទាំងអស់ ឯអ្នកធ្វើការងារនៅតាម អង្គភាព ស្ថាប័ន ក្រុមហ៊ុននានា ក៏ប្រព្រឹត្តទៅដោយល្អប្រពៃ។ ប្រញាប់បួងសួងសុំលាភសំណាងភ្លាម។
ឆ្នាំជូត៖ ពីរថ្ងៃទៀតមានទេវតាទ្រព្យតាមជិតខ្លួនជានិច្ច លោកអ្នកទទួលបានដំណឹងល្អច្រើនណាស់ ពិសេសក្នុង ដំណឹងល្អទាំងនោះ អ្នកត្រូវទទួលបានលាភទ្រព្យ លាភលុយ ហូរចូលមកជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យអ្នកលាចាកពី ជីវិត ក្រលំបាកបាន។
ឆ្នាំច៖ ពីរថ្ងៃទៀតមានគេជួយច្រើនណាស់ មិនថាអ្នកដើរដល់ណាទេសុទ្ធតែមានអ្នកនាំមាស នាំប្រាក់ នាំជោគជ័យ មកជូន ជាពិសេសប្រើពណ៌នាំលាភ ប្រផេះ លេខនាំសំណាង ៤៥៩ អ្នកក៏អាចប្រើបញ្ញាញាណដ៏ឆ្លាតវៃរបស់អ្នកដើម្បី ចំណេញបានប្រាក់ធំចូលមកដែរ។ ដូចនេះអ្នកនឹងមិនចាំបាច់បារម្ភពីរឿងលុយកាក់ មាសប្រាក់ទៀតឡើយ៕