យោងតាមគេហទំព័រហោរាសាស្រ្ដចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា នៅក្នុងពេលឆាប់ៗខាងមុខ អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានលាភជ័យដ៏ល្អ និងថែមទាំងមានទ្រព្យហូរចូលជាច្រើនទៀតផង។
ឆ្នាំរកា៖ ឱកាសមានបានរបស់អ្នកបានមកដល់ហើយនៅពេលឆាប់ៗខាងមុខនេះ គឺបានការប្រទានពរដ៏អស្ចារ្យមួយពីទេវតាលាភជូនដល់អ្នក ដោយបាននាំមាសពេជ្រមួយចំនួនចូលផ្ទះរបស់អ្នក ដូច្នេះត្រៀមខ្លួនទទួលអោយហើយទៅ។ មិនតែប៉ុណ្ណោះបាននាំទាំងភាពជោគជ័យ និងសុភមង្គលយ៉ាងច្រើនអោយអ្នកថែមទៀតផង។
ឆ្នាំជូត៖ កើតមកបាននាំលាភសំណាងពេញមួយគ្រួសារតែម្ដង ជាពិសេសនោះគឺជាមនុស្សដែលពោរពេញទៅដោយភាពឆ្លាត់វៃថែមទៀតផង។ ពិតណាស់នៅពេលឆាប់ៗខាងមុខនេះលាភធំរបស់អ្នកបានមកដ៏ហើយ គឺមានមាសពេជ្រមានហឹបកំពុងតែសំដៅមករកអ្នកហើយ ដូច្នេះមិនយូរនោះទេគ្រួសាររបស់អ្នកនឹងទទួលបានភាពមានបានជាក់ជាមិនខាននោះទេ។
ឆ្នាំថោះ៖ លាភសំណាងដ៏ធំមួយកំពុងតែសំដៅមករកអ្នកហើយ ដូច្នេះត្រៀមខ្លួនទទួលអោយហើយទៅ។ ពិតណាស់នៅពេលឆាប់ៗខាងមុខនេះអ្នកនឹងទទួលបានភាពរីករាយយ៉ាងច្រើន ជាពិសេសនោះគឺមាសពេជ្រជាច្រើននឹងហូរចូលផ្ទះរបស់អ្នក មិនតែប៉ុណ្ណោះបាននាំទាំងរឿងអស្ចារ្យជាច្រើនមកតាមថែមទៀតផង៕