យោងតាមគេហទំព័រហោរាសាស្រ្ដចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ចាប់ពីថ្ងៃស្អែកទៅ អ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះ នឹងមានយីអ៊ុនឡើងខ្លាំង ការប្រកបកិច្ចការងារអ្វីៗក៏សម្រេចដូចបំណងប្រាថា្នដែរ។
ឆ្នាំកុរ៖ លោកអ្នកមានហុងស៊ុយល្អ ង៉ូវហេងឡើងខ្លាំង សម្បូរលុយចាយ និងមានលាភដទៃទៀតចូលមកក្នុងពេលដំណាលគ្នា ។ តាមជើងលេខបានអះអាងថា លេខនាំលាភ៩៩៩ចាប់ពីរសៀលថ្ងៃពុធស្អែកនេះទៅប្រុសស្រីមានលាភមានជ័យលុយធំចូលមកហៀរដៃ និងបានឡើងបុណ្យស័ក្តិឋានៈខ្ពង់ខ្ពស់ សម្រេចរាល់ការងារយ៉ាងល្អប្រសើរ ពណ៌នាំលាភ លឿង បួងសួងសុំសំណាងចូលមកក្នុងជីវិតឥឡូវនេះ ។
ឆ្នាំម្សាញ់៖ ចាប់ពីថ្ងៃពុធស្អែកនេះទៅ លោកអ្នកសម្បូរលុយចាយ មានយីអ៊ុនលើករាសីឡើងខ្លាំង ផុតគ្រោះស៊យអស់គ្មានសល់ មានតែលាភធំ លុយធំចូលមកជំនួសវិញ ។ អ្នកកើតឆ្នាំនេះជាប្រភេទមនុស្សមានឫទ្ធិអំណាចស្ថិតនៅលើកំពូលភ្នំទ្រព្យ មានទ្រព្យមហាសាល និងមានបញ្ញាច្រើន ជាអ្នកចូលចិត្តជួយអ្នកដទៃ និងមានគេស្រឡាញ់រាប់អានគ្រប់ទិសទី ។ ពណ៌នាំសំណាង ផ្កាឈូក លេខហេង ១៦៨ការងារទាំងឡាយរីកចម្រើនទៅមុខលឿនដូចតំណក់ទឹកភ្លៀងធ្លាក់ពីលើមេឃ ។
ឆ្នាំថោះ៖ មានង៉ូវហេងខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ លេខជ័យ៤៤៨ចាប់ពីថ្ងៃស្អែកនេះទៅបើលោកអ្នកចង់ពឹងពាក់ប្រាក់កាក់ពីអ្នកណាក៏ដោយរមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។
ឆ្នាំជូត៖ ពណ៌នាំលាភ ខៀវ លេខហេង១៧៨ចាប់ថ្ងៃពុធស្អែកនេះទៅលោកអ្នកមានលាភមានសំណាងធំប្រជុំចូលគ្រប់ទិស ។ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានកាក់កបខ្លាំងណាស់ ប្រាក់ចូលមកមិនដាច់ ។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញលើសលប់ និងជោគជ័យគ្រប់កិច្ចការទាំងឡាយ៕