នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមនុស្សអាក្រក់អាចប្រែមកល្អ និងពិសេសគេអាចជួយក្នុងរឿងអ្វីមួយផង ។ហេតុនេះត្រូវចេះថ្លឹងថ្លែង ប៉ុន្តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នមួយចំនួនផងដោយមិនអាចធ្វេសប្រហែសបានដែរ។ការប្រកបការងារក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំឆ្លូវ៖ រាសីធ្លាក់ស្រុតចុះ។អ្នកកើតឆ្នាំឆ្លូវឈានដល់ខែធ្នូនេះដួងរាសីរបស់លោកអ្នកមានកម្រិតត្រឹមល្អមធ្យម។ក្នុងខែនេះដែរដំណើរជីវិតរបស់លោកអ្នកក៏ពុំទទួលរងផលប៉ះពាល់អ្វីច្រើនដូចខែវិច្ឆិកានោះដែរ។ការប្រកបការងារនៅថ្ងៃនេះលោកអ្នកត្រូវចេះធ្វើចិត្តឱ្យត្រជាក់ ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយទើបប្រសើរហោង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការតោះតើយនិងនឿយណាយព្រោះតែការមិនសូវទុកចិត្តគ្នា៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ការរស់នៅលោកអ្នកត្រូវឧស្សាហ៍ខ្មីឃ្មាតពីព្រោះថាឱកាសល្អៗនៅរង់ចាំ ហើយចូរចងចាំថាមិនត្រូវនៅស្ងៀមពេកឡើយប្រយ័ត្នអនាគតរកភាពរុងរឿងដូចគេមិនឃើញ។ការប្រកបការងារហាក់ទទួលរងសម្ពាធច្រើន ដូចនេះត្រូវចេះធ្វើគធ្វើថ្លង់ចំពោះបញ្ហាមួយចំនួនទើបគ្មានរឿងរាវចូលមកលុកលុយទៅកើត។សម្រាប់ការប្រកបការងាររកស៊ីជួញដូរមានការលំបាកក្នុងការរកផលចំណូលបន្តិច តែយ៉ាងណាការជួញទីជិតឆ្ងាយក៏នៅអាចរកផលចំណូលគ្រាន់បំពេញបំពង់ផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតែលោកអ្នកមិនត្រូវភ្លើតភ្លើនហួសហេតុឡើយប្រយ័ត្ននាំផលលំបាកណាមួយនៅគ្រាខាងមុខ៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះរាល់បញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូល ហេតុនេះធ្វើឱ្យលោកអ្នកសប្បាយចិត្តសប្បាយកាយគ្រាន់គាប់ប្រសើរឡើងវិញ។ បើលោកអ្នកកាន់កិច្ចការអ្វីគួរចាប់ផ្តើមឱ្យបានខ្លាំងក្លា ហើយត្រូវចងចាំថាធ្វើតិចបានតិចធ្វើច្រើនបានទទួលផលច្រើនជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចងសម្ព័ន្ធជាមួយនរណាម្នាក់ពេលនេះជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំរោង៖ រាសីធ្លាក់ស្រុតចុះ។ក្នុងពេលនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានចិត្តត្រជាក់ និង មិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយពីព្រោះថាងាយកើតជារឿងរាវមិនល្អឈានចូលជាងសព្វមួយដង។ បើមានប្រកបការងារមិនសូវមានភាពរលូនល្អទេ ហើយពិសេសឱ្យប្រយ័ត្នកិច្ចការធំដុំបន្តិចពីព្រោះងាយកើតជាបញ្ហាជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង ចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។តាមក្បួនហោរាសាស្ត្រចិនហើយបានបញ្ជាក់ថាក្នុងខែធ្នូនេះដួងរាសីរបស់លោកអ្នកស្ថិតក្នុងកម្រិតល្អជាមធ្យម។នៅថ្ងៃនេះការបំពេញការងារអ្វីមិនងាយឆាប់ចប់និងថែមទាំងខុសញឹកញាប់ទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពចម្រើនលូតលាស់ទៅមុខជាសន្សឹមៗហើយផលចំណូលនោះមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកតោងតែមានស្មារតីភ្ញាក់រលឹក កុំលង់លក់តែរឿងស្នេហានាំខាតបង់ការងារ និង ការសិក្សា៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។នៅខែវិច្ឆិកាដួងរាសីរបស់លោកអ្នកមានកម្រិតត្រឹមល្អជាមធ្យម ប៉ុន្តែឆ្លងចូលខែធ្នូដួងរាសីបានផ្លាស់ប្តូរមកល្អប្រសើរជាងនេះបន្ថែមទៀតពោលគឺដួងរាសីខ្ពស់ត្រដែត។ដំណើរជីវិតនឹងភ្លឺថ្លាហើយធ្វើអ្វីៗមានភាពលូតលាស់សន្សឹមៗទៅមុខជានិច្ច។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនទេគឺអ្វីៗដូចសព្វមួយដង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ ក្នុងដំណើរជីវិតរាល់បញ្ហាឧបទ្រពចង្រៃដែលធ្លាប់តែយាយី ពេលនេះបានរលត់រលាយចាកចេញទៅឆ្ងាយ ហើយភាពស្រស់ស្រាយនិងភាពសុខដុមបានផ្លាស់ចូលមកជំនួសវិញ។ ការប្រកបការងារមានការជឿនលឿនិងធ្វើអ្វីក៏តែងមានក្រុមមនុស្សជួយជ្រោមជ្រែងផង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និងអាចចេញទៅរកស៊ីឆ្ងាយជិតដោយអាចសមដូចប្រកបទាំងអស់ ហើយការរកផលកម្រៃក៏គ្រាន់បើជាងមុនផង។ រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើននោះដែរ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកបានត្រឡប់មកស្រុតចុះវិញ ម្ល៉ោះហើយបញ្ហាមិនល្អមួយចំនួននៅតែតាមយាយី។ក្នុងអំឡុងពេលនេះបុរសកើតឆ្នាំទន្សាយទោះធ្វើអ្វីៗមិនអាចប្រមាថបានឡើយពីព្រោះថារឿងរាវអាក្រក់តែងយាយីគ្រប់ពេលវេលា។ការប្រកបការងារជួបបញ្ហាលំបាកច្រើននិងពិសេសកិច្ចការងារធ្វើមិនបានដូចបំណងថែមទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់បំពេញក្រពះទៅរួច។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីលោកអ្នកតោងតែចេះកាត់បន្ថយការចង់យកឈ្នះចាញ់គ្នាទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ទាំងស្ត្រីបុរសលោកអ្នកធ្វើអ្វីមួយត្រូវចេះថ្លឹងថ្លែងនិងគិតឱ្យបានគ្រប់ជ្រុងជ្រោយបន្តិចទើបគ្មានបញ្ហាសោកស្តាយនាពេលក្រោយវិញ។នៅថ្ងៃនេះអារម្មណ៍លោកអ្នកមានការប្រែប្រួលប្តូរផ្លាស់ ហើយកិច្ចការងារមានការរាំងស្ទះ និងអាចប៉ះទង្គិចពាក្យសម្តីជាមួយអ្នកដទៃផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ រីឯសេចក្តីស្នេហាកំលោះក្រមុំកុំយកការប្រចែប្រច័ណ្ឌមកទុកក្នុងខួរក្បាលច្រើនប្រយ័ត្នកើតរឿងរាវនៅក្បែរគ្នាមិនសូវសុខ ៕
ឆ្នាំច៖ រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែធ្លាក់ស្រុតចុះដដែលទេ ម្ល៉ោះហើយដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបធ្វើឱ្យមានបញ្ហាតានតឹងនិងកើតមានរកាំរកូសច្រើនបន្តិច។ការប្រកបការងារនៅថ្ងៃនេះតែងជួបប្រទះនូវបញ្ហារាំងស្ទះនិងមានបញ្ហាច្រើនបន្តិចដែលនាំឱ្យពិបាកឆ្លងកាត់។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សក្បែរខ្លួនដែលរកនឹកស្មានមិនដល់។ រីឯបញ្ហាស្នេហាប្រុសស្រីកុំយកភាពមោហៈទោសៈដាក់ខ្លួនពីព្រោះនាំកើតជម្លោះវិវាទឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ការរស់នៅទាំងស្ត្រីបុរស លោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។ក្នុងរយៈពេលកន្លងមកនិងពេលនេះសន្ទុះនៃល្បឿនកិច្ចការងារប្រៀបដូចអុំទូកបញ្ច្រាសខ្សែទឹកហូរពោលគឺងាយធាក់ថយក្រោយ និងពិបាករុលទៅមុខ ម្ល៉ោះហើយទាល់តែខិតខំប្រឹងប្រែងបន្តិចទើបមិននៅទ្រឹងមួយកន្លែង ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕