ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២

នៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ ​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​កណ្ដុរតាម​ក្បួន​ហោរាសាស្ត្រ​ចិន​បញ្ជាក់ថា​ដួង​រាសី​ខែ​របស់លោក​អ្នកនឹង​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​នាំឱ្យ​ជួប​នូវ​បញ្ហា​មួយចំនួន​ពិបាក​ឆ្លងកាត់​ផងដែរ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​សម្រេច​តាម​គោលដៅ​ឬ​មានការ​ជឿនលឿន​ទៅមុខ​ដូច​គាប់​បំណង​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​សម្បើម​ណាស់ដែរ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ក៏​ច្រើន ឯការ​ផ្អែមល្ហែម​ក៏​ច្រើន​៕

ឆ្នាំឆ្លូវ៖ ​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំគោ​ឈានចូល​ខែធ្នូនេះ​ដួង​រាសី​ខែ​របស់​លោកអ្នក​ស្ថិតនៅក្នុង​កម្រិត​មធ្យម​។​ក្នុង​ខែ​នេះដែរ​លោកអ្នក​ពុំ​ទទួលរង​ផល​លំបាក ឬ​ជួប​បញ្ហា​ល្អក់កករ​ណាមួយ​ច្រើន​នាំ​ពិបាក​ទប់ទល់​នោះដែរ​។​ការប្រកប​ការងារ លោកអ្នក ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ឱ្យ​ច្បាស់លាស់ ហើយ​មិន​អាចធ្វើ​ទាំង​ធ្វេសប្រហែស​បានទេ​បើ​ពុំនោះ​បញ្ហា​តូចធំ​ពិតជា​រត់​ចូល​ទៀតហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​និង​ក្រៅពីនេះ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កបញ្ហា​ដែល​ត្រូវ​រែកពន់​ថែមទៀត​។​ រីឯ​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​មិនតិច​ដែរ​ឡើយ​៕

ឆ្នាំខាល៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​កើត​ឆ្នាំខ្លា​ទោះ​ធ្វើ​អ្វី​គឺ​ដំណើរ​ជីវិត​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខជា​លំដាប់​។​ក្រៅពីនេះ​បើ​លោកអ្នក​មានការ​សម្រុក​ការងារ​ពេញទី​នោះ​ផ្លែផ្កា​ហុច​មកវិញ​ក៏​តែង​ឆាប់រហ័ស​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ល្អ​ប្រពៃ​បំផុត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។​ក្នុង​ខែវិច្ឆិកា​បុរស​កើត​ឆ្នាំ​ទន្សាយទទួលរង​ការនឿយហត់ និង​ពិសេស​ជួប​ផល​លំបាក​ច្រើន​ត្រូវ​ឆ្លងកាត់ ប៉ុន្តែ​យ៉ាងណា​ឆ្លង​ចូល​ខែធ្នូនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ឡើងវិញ​។​នៅថ្ងៃនេះ​មិន​ថា​ជា​ការងារ​ឬ​បញ្ហា​ប្រាក់កាស​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំរោង៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់ និង​មិនត្រូវ​ក្អេងក្អាង​ឡើយ​ពីព្រោះថា​ងាយ​នាំ​រឿង​រាវ​ដាក់ខ្លួន​ណាស់​។​អំឡុង​ពេលនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស​ដោយ​ប្រការ​ណាមួយ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​អតិថិជន ឯ​ផល​កម្រៃ​ទៀតសោត​តិចតួចស្តួចស្តើង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

ឆ្នាំម្សាញ់៖ ​រាសី​ធ្លាក់​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ពស់ឆ្លង​ចូលដល់ ខែធ្នូ​ដួង​រាសី​បាន​ត្រឹម​កម្រិត​មធ្យម ម្ល៉ោះហើយ​ពុំមាន​បញ្ហាលំបាក​ចោទឡើង​ច្រើន​នោះដែរ​។ ​ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ស្រ​វ៉ា​ការងារ​ធំដុំ​ពេក​ឡើយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មិន​ដូច​គាប់​បំណង​នោះ​ប៉ុន្មាន​សោះឡើយ​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​ពិបាក​ពិតមែនតែ​លោកអ្នក​ក៏​ជួប​ភាព​សុខដុម​មិនមាន​អ្វី​ចូលមក​បៀតបៀន​យាយី​នាំ​ពិបាក​ទប់ទល់​នោះដែរ​។ បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​ជា​ញឹកញាប់​៕

ឆ្នាំមមី៖ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​មិន​គប្បី​ជឿ​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​ឡើយ​ប្រយ័ត្ន​នាំទុក្ខ​ទោស​ដាក់ខ្លួន​មកវិញ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​បើ​ទោះបី​ថ្ងៃនេះ​មាន​បញ្ហា​ខ្លះៗ​យាយី ឬ​អ្នកខ្លះ​មានរឿង​រាវ​ទំនាស់​កើតឡើង ប៉ុន្តែ​លោកអ្នក​ក៏​អាច​ដោះស្រាយបាន​ជ្រះស្រឡះ​ដែរ ។ ក្នុង​រយៈពេល​នេះ​បើ​មាន​ញាតិ​បងប្អូន ឬ​មិត្តភក្តិ​បបួល​ដាក់ទុន​ក្នុង​រឿង​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ល្អិតល្អន់​ទើប​មិន​នាំ​អំពលទុក្ខ​ដាក់ខ្លួន និង​មិន​ចាញ់បោក​គេ ។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​កើតរឿង​រាវ​ដំបៅ​ទ្រូង​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​រាល់​បញ្ហា​កិច្ចការងារ និង​បញ្ហា​ប្រាក់កាស​លោកអ្នក​ហាក់​បាន​ធូរស្រាល​បន្តិច​វិញ​។​ក្រៅពីនេះ​បញ្ហាលំបាក​មួយចំនួនទៀត​ក៏បាន​ផ្លាស់ប្តូរ​មក​ប្រសើរ​ឡើងវិញ​ខ្លះ​ដែរ​។​ចំពោះ​ការបំពេញ​ការងារ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​សម្រេច​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​ថែមទៀត​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញការងា​រ​ចាស់​ថ្មី​មួយចំនួនទៀត​។ លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី​៕

ឆ្នាំវក៖ ​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ស្វានៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឡប់មក​ធ្លាក់​ស្រុតចុះ​វិញ​ដដែល ម្ល៉ោះហើយ​មិនអាច​ប្រមាថ​ទៅលើ​អ្វីមួយ​បានឡើយ គប្បី​មានការ​ប្រយ័ត្នប្រយែង​ជានិច្ច​។​ ​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម ហើយ​ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំ​ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​នាំឱ្យ​កើត​បញ្ហា​ប្រទាំង​ប្រទើស​នោះ​មាន​ច្រើន​៕

ឆ្នាំរកា៖ ​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​មាន់តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ហើយ​បញ្ជាក់ថា ក្នុង​រយៈពេល​២​ខែ​កន្លងមក ពោលគឺ​ខែ តុលា និង​ខែវិច្ឆិកា​ដួង​រាសី​របស់​លោកអ្នក ខ្ពស់ត្រដែត និង​ល្អជា​មធ្យម​។​ទោះបីយ៉ាងណា​ឆ្លង​ចូល​ខែ ធ្នូ​នេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ខ្លាំង​បន្តិច​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​ផល​លំបាក​ច្រើនជាង​នេះ​វិញ​ពុំខាន​។​ការប្រកប​ការងារ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​រឿង​រាវ​សប្បាយចិត្ត​និង​រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​ត្រូវមាន​ហេតុផល និង​ត្រូវ​ចេះ​អត់ឱន​ដល់​ក្រុមមនុស្ស​ខ្លះ​ទើប​ពុំមាន​បញ្ហាលំបាក ឬ​ទទួលរង​ការរិះគន់​ណាមួយ​កើតឡើង​។​ការប្រកប​ការងារ​ទោះ​មាន​បញ្ហាលំបាក​ច្រើន​បន្តិច​ត្រូវ​ឆ្លងកាត់​ពិតមែន ប៉ុន្តែ​យ៉ាងណា​ក៏មាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​គ្រាន់​ជាទី​គាប់ចិត្ត​ឆ្លើយតប​មកវិញ​ដែរ ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

ឆ្នាំកុរ​៖ រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​ឆ្លង​ចូល​ខែធ្នូ​ដួង​រាសី​បាន​ងើប​ខ្ពស់​ឡើងវិញ ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ និង​ធ្វើ​អ្វីៗ​តែង​បោះ​ជំ​ហ៊ាន​ទៅមុខ​គ្រាន់​ជាទី​ពេញចិត្ត​។​ការប្រកប​ការងារ​ក្នុង​ពេលនេះ​មិនត្រូវ​ខ្ជីខ្ជា​ឡើយ ត្រូវតែ​យកចិត្តទុកដាក់​កិច្ចការ​សំខាន់ៗ​ពីព្រោះថា​វា​នឹង​ជួយ​ឱ្យបាន​ចម្រុងចម្រើន​នាគ្រា​ខាងមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ហុច​ផ្លែផ្កា​មកវិញ​ខ្លះៗ​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ប៉ុណ្ណោះ​៕