អ្នកកើតឆ្នាំកុរ,ថោះ,ម្សាញ់,រកា ត្រៀមខ្លួនចាប់ពីសប្ដាហ៍ក្រោយនេះទៅលាភទាំងនេះចូលមកហើយ!

នៅប៉ុន្មានម៉ោងមុខនេះគេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះថា ចាប់ពីសប្ដាហ៍ក្រោយនេះទៅអ្នកកើឆ្នាំកុរ,ថោះ,ម្សាញ់,រកា និងមានលាភសំណាងចូលមកជាច្រើនផ្ទួនៗតែម្ដង។

ឆ្នាំកុរ៖ ចាប់ពី​ដើមសប្ដាហ៍ក្រោយនេះ​ទៅ​លេខ​នាំ​ហេង​៩៥៥​លាភ​តូច​លាភ​ធំ​ហូរ​ចូល​ជុំ​ទិស បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ។

ឆ្នាំថោះ៖ចាប់ពី​ដើមសប្ដាហ៍ក្រោយនេះ​​ទៅ លេខ​នាំ​លាភ​១៦៨​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត។ ពណ៌​នាំ​លាភ​ពណ៌​ស្វាយ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខជា​និច្ច។

ឆ្នាំម្សាញ់៖ ​លេខ​នាំ​សំណាង​២៥៨ ចាប់ពី​ដើមសប្ដាហ៍ក្រោយនេះទៅ​សព្វ​ការងារ​ទាំងអស់​មានដំណើរ​ការ​ល្អ​ទៅ​មុខ​យ៉ាង​រលូន គ្មាន​ឩ​ប​សគ្គ​រារាំង លេខ​នាំ​លាភ​៣៦៩​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក​ផ្ទួន​ៗ ង៉ូ​វ​ហេង​ឡើង​ខ្លាំង។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​កំណប់ទ្រព្យ​ប្រចាំជីវិត​រួច​ស្រេច​ទៅ​ហើយ និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​កិច្ចការ​ផ្សេង​ៗ។

ឆ្នាំរកា៖ចាប់ពី​ដើមសប្ដាហ៍ក្រោយនេះ​ទៅ​លោក​អ្នក​ជួប​លាភ​សំណាង​ធំ ព្រោះ​ខណៈ​នេះ​ដួង​រាសី​កំពុង​ស្ថិត​នៅ​លើ​កំពូលភ្នំ​មាស លេខ​ហេង ៧៧៧ កែប្រែ​ជោគ​វា​ស​នា​អាក្រក់​កាលពីមុន​ឱ្យ​ក្លា​យមក​ជា​អ្វី​ៗ​ដែល​ល្អ​ប្រសើរ​ឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ​ទោះជា​លោកអ្នក​​ប្រ​ក​បការងារ​អ្វី​ក៏​រមែង​បាន​ជួប​លាភ​ធំ​ប្រជុំ​មាសប្រាក់​ហូរហៀរ និង​ជោគជ័យ​គ្រប់​ការងារ។ ចំពោះ​បុរស​ស្ត្រី​ដែល​មិន​ទាន់​មាន​គូគាប់​ភ្ជាប់​និស្ស័យ​ប្រាកដជា​ជួប​មហាលាភ​រស់​ចូល​មក​កៀក​កិត​នឹង​ខ្លួនប្រាណ​ពេញ​ដោយ​សុខសួស្តី៕