ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២

នៅថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ ​រាសី​ស្រុតចុះ​។ ក្នុងអំឡុង​ខែធ្នូនេះ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​បញ្ហា​នានា​តែង​រត់​ចូល​និង​ដំណើរ​ជីវិត​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​គប្បី​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​។​បើ​មានការ​ប្រកបការងារ​ច្រើនតែ​ពុំ​សូវ​មានការ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ឡើយ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គេ​ទម្លាក់កំហុស​ឱ្យ​ថែមទៀត​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ថយចុះ​ច្រើន​បន្តិច ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​សម​ដូច​បំណង​ប៉ុន្មាន​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ឡើយ​ចូរ​ប្រយ័ត្ន​ឧ​ប្ប​តិ្ត​ហេតុ​យាយី​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំឆ្លូវ៖ រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំឆ្លូវ​ឈានចូល​ខែធ្នូ​នេះ​ដួង​រាសី​របស់​លោកអ្នក​ត្រឹម​កម្រិត​មធ្យម​។​សម្រាប់​ខែវិច្ឆិកា​កន្លងមក​ដួង​រាសី​ខែ​ធ្លាក់​ស្រុតចុះ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​រត់​ចូល​ច្រើន​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង ហើយ​ឱ្យ​គិតដល់​ផលប៉ះពាល់​ដល់​ខែក្រោយ​បន្តទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​គួរសម ហើយក៏​មានការ​រីកលូតលាស់​ទៅមុខ​ឥតមាន​ព្រួយបារម្ភ​នោះដែរ​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំខាល៖ រាសី​ខ្ពស់ត្រដែត​។ ការរស់នៅ​ដោយសារតែ​រាល់​ចង្រៃឧបទ្រព និង​ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់ស្រមោល​អស់រលីង​នោះ​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​ ​ការប្រកប​ការងារ​ក្នុងថ្ងៃនេះ​ទោះ​ដួង​រាសី​ថ្ងៃ​ល្អប្រសើរ​ក្តី ប៉ុន្តែ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ដោយ​ការមិន​ប្រយ័ត្នប្រយែង​បាន​នោះឡើយ បើ​ពុំនោះ​ផល​លំបាក​ងាយ​ធ្លាក់​មកឱ្យ​រែកពន់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​លោកអ្នក​មានជោគ​សិរី​គួរសម ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​ទទួលបាន​ផល​សម្រេច​តាម​ក្តី​ប៉ងប្រាថ្នា​សឹង​ទាំងអស់ និង ព្រមទាំង​មាន​បងប្អូន​ញាតិមិត្ត​ជួយ​ជ្រោមជ្រែង​ទៀតផង​។​ក្រៅពីនេះ​ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់​និង​កំពុង​កើត​វាលកាល​ត្រជាក់ត្រជុំ​ល្អ​ប្រពៃ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​ឆ្នាំ​បាយ​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំរោង៖ ​ថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​រោងឆ្លង​ផុត​ខែវិច្ឆិកា ដែលជា​ខែ​ដួង​រាសី​ខ្ពស់ត្រដែត​ហើយ ។​សម្រាប់​ខែធ្នូ​នេះ​ដួង​រាសី​បាន​ស្រុតចុះ​បន្តិច​វិញ​ធ្វើឱ្យ​ជួប​នូវ​ឧបសគ្គ​ច្រើន នាំ​ពិបាក​ឆ្លងកាត់​ផងដែរ​។​នៅថ្ងៃនេះ​អ្វីដែល​មិនល្អ​នឹង​ប្រែប្រួល​មក​ល្អ​វិញ​ជា​បណ្តើរៗ​តែ​យ៉ាងណា​បញ្ហា​ប្រាក់កាស​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​ខាតបង់​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការចុះ​សម្រុង​គ្នា​ប៉ុន្មាន​ទេ​ពិសេស​ងាយ​កើត​ទំនាស់​សម្តី​ព្រោះតែ​ការមិន​យល់ចិត្ត​គ្នា​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។​អ្នក​កើត​ឆ្នាំ​ម្សាញ់​ឈានចូល​ខែធ្នូ​នេះ​ដួង​រាសី​របស់លោក​អ្នកមាន​កម្រិត​ត្រឹម​មធ្យម​។​ការរស់នៅ​និង​ប្រកបការងារ​ពុំមាន​អ្វី​ប៉ះពាល់ ឬ​ជួប​ឧបសគ្គ​ច្រើន​នោះឡើយ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ស្រុតចុះ ហេតុនេះ​បើ​ចង់​ធ្វើ​អ្វី​ឃើញថា​មិន​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​ពិសេស​ធ្វើ​ច្រើន​បែរជា​បាន​ផល​តិច​ទៅវិញ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំមមី​បាន​ឆ្លង​ផុត​ខែវិច្ឆិកា ដែលជា​ខែ​ដួង​រាសី​ល្អជា​មធ្យម​ហើយ​។ សម្រាប់​ខែធ្នូនេះ​ដួង​រាសី​របស់​លោកអ្នក​ត្រឡប់មក​ឡើង​ខ្ពស់​វិញ​។​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

ឆ្នាំមមែ៖ ​រាសី​ល្អជា​មធ្យម​។​ឈានចូល​ខែធ្នូ​នេះ ដួង​រាសី​លោកអ្នក​បាន​ផ្លាស់ប្តូរ​ពី​ធ្លាក់​ស្រុតចុះ មកជា​ល្អប្រសើរ​ឡើងវិញ​។​ទាំង​ការរស់នៅ និង​ប្រកបការងារ​មាន​ភាព​ភ្លឺ​ថ្លា និង មាន​ជោគជ័យ​ជានិច្ច​។​ការប្រកប​កិច្ចការងារ​នៅថ្ងៃនេះ​វិញ​ឃើញថា​ពេលព្រឹក​ពុំសូវល្អ​សោះឡើយ ដូចនេះ​បើ​មាន​ចាប់​កាន់​កិច្ចការ​អ្វីមួយ​ថ្មីថ្មោង​ផង​ចូរ​ប្រយ័ត្ន​ការ​មាន​កំហុស ហើយ​បើជា​ការងារ​ជា​កូនឈ្នួល​គេ​ផង​ងាយ​ត្រូវ​ថៅកែ​បណ្តេញចេញ​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ រីឯ​បញ្ហា​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំវក៖ ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ហ្វេ​ស​ប្រហែស​ពិសេស​បញ្ហា​ប្រាក់កាស​និង​របស់ទ្រព្យ​មានតម្លៃ​ងាយ​ត្រូវ​ចាញ់បោក​គេ​និង​បាក់បែក​ខូចខាត​ណាស់ ។​នៅថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​ហាក់​មិន​ជឿនលឿន​ទៅមុខ​ទេ​ពោលគឺ​នៅ​ទ្រឹង​មួយកន្លែង​ច្រើនជាង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

ឆ្នាំរកា៖ ​រាសី​ធ្លាក់​ស្រុតចុះ​។​ ឆ្លង​ចូល​ខែធ្នូនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ធ្លាក់​ស្រុតចុះ​ខ្លាំង​បន្តិច ម្ល៉ោះហើយ​ដំណើរ​ជីវិត​ធ្លាប់តែ​មានជោគ​សិរី បាន​ប្រែ​មក​អួរ​អាប់​និង​ជួប​បញ្ហា​ច្រើន​ផងដែរ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេពី​ព្រោះថា​ផល​មិនល្អ​តែង​ចូលមក​យាយី​ដែល​ត្រូវ​ពិបាក​ក្នុងការ​ឆ្លងកាត់​។​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​បើ​លោក​អ្នកមាន​បើក​របរ រយះពេល​ខ្លីៗ​តែង​អាច​រក​ផល​កម្រៃ​គ្រាន់បើ​ផងដែរ ហើយ​បើ​រកស៊ី​ធំដុំ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស និង ប្រឆាំង​គ្នាច្រើន ហើយ​បើ​លោកអ្នក​មិន​កាត់បន្ថយ​ភាព​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឈានដល់​ការបែកបាក់​៕

ឆ្នាំច៖ រាសី​ខ្ពស់ត្រដែត​។លោកអ្នក​កើត​ឆ្នាំចឆ្លង​ចូល​ខែ​ថ្មី​ដែលជា​ខែធ្នូនេះ​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ហើយ​អ្វីៗ​ដែល​ធ្លាប់តែ​អាក្រក់​នឹង​ប្តូរ​មក​ល្អ​វិញ​ផងដែរ​។​ក្រៅពីនេះ​បុរស​ដែល​ធ្លាប់​ជួប​ស្ថាន​ភាពលំបាក​កាលពី​ខែ​មុន​ដំណើរ​ជីវិត​ក៏​ចាប់ផ្តើម​ភ្លឺ​ថ្លា​និង​មានជោគ​ជ័យ​វិញ​ដែរ​។​សម្រាប់​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ប្រកប​ពិធី​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ដូច​សព្វមួយដង​៕

ឆ្នាំកុរ​៖ រាសី​ល្អជា​មធ្យម​។លោកអ្នក​កើត​ឆ្នាំ​កុរឈានចូល​ខែធ្នូ​នេះ​ដួង​រាសី​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​វិញ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​និង​ធ្វើ​អ្វីៗ​ក៏​តែង​ហុច​ជា​លទ្ធផល​គ្រាន់​គាប់ប្រសើរ​ដែរ ។​ការប្រកប​ការងា​រវិ​ញ លោកអ្នក​ងាយ​កើត​នូវ​បញ្ហា​ទំនាស់​ជាមួយ​អ្នកដទៃ​ណាស់ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់របរ​បន្តិច​។ រីឯ​សម្ព័ន្ធ​គូស្នេហ៍​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​កើតរឿង​រាវ​រកាំរកូស​ឈាន​មិន​ដល់​ខ្លោងទ្វារ អាពាហ៍ពិពាហ៍​៕