ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២

នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ ​រាសី​ធ្លាក់​ស្រុតចុះ​។​ឈានចូល​ខែនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មកជួប​ស្ថានភាព​លំបាក និង ធ្វើ​អ្វី​ក៏​មានតែ​បញ្ហា​ច្រើន​ដែរ​។​ការប្រកប​ការងា​រវិ​ញ​ត្រូវ​ចេះ​ដោះស្រាយ​រឿង​ចាស់​ឬ​រឿង​អ្វីមួយ​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

ឆ្នាំឆ្លូវ៖ ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ចាប់ផ្តើម​នឿយហត់ និង​ជួប​ស្ថានភាព​លំបាក ហេតុនេះ​ត្រូវ​អត់ធ្មត់​តស៊ូ​ទើប​ឆ្លងកាត់​គ្រា​លំបាក​ទាំងនេះ​ទៅរួច​។​ការប្រកប​ការងា​រវិ​ញ​នា​ថ្ងៃនេះ​មិនសូវ​រីកចម្រើន​ទេ​ពោលគឺ​មានការ​ថយក្រោយ​និង​មាន​បញ្ហា​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុន​ប្រគល់​ទំនិញ ឬ​ទទួល​មុខទំនិញ​សព្វសារពើ​ចូរ​ចេះ​ពិនិត្យមើល​គុណភាព និង រាប់​ចំនួន​មើល​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​ចាញ់បោក​គេ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សារ​ផ្លូវចិត្ត​៕

ឆ្នាំខាល៖ ​រាសី​ល្អជា​មធ្យម​។ លោកអ្នក​កើត​ឆ្នាំខាល​ក្នុង​សប្តាហ៍​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​លូត​លាស់​សន្សឹមៗ​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​ពុំមាន​បញ្ហា​ចោទឡើង​គួរកត់សម្គាល់​ឡើយ​។​ការប្រកប​ការងារ​ក្នុងថ្ងៃនេះ​វិញ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​មិនត្រូវ​យកចិត្ត​ក្តៅ​ដាក់ខ្លួន​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​មាន​ចំពោះមុខ​ច្រើនជាង​សព្វមួយដង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​ស្មុគស្មាញ និង​ពិសេស​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ឡើយ​ប្រយ័ត្ន​ទារ​វិញ​មិន​បានកើត​ជំលោះ​វិវាទ​ថែមទៀត​។​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ស្រួល​មិន​ស្រួល​ខូច​កិត្តិយស​ហើយ​ជាប់​ទោសពៃរ៍​ឥតអំពើ​៕

ឆ្នាំថោះ៖ ​រាសី​ខ្ពស់ត្រដែត​។​សម្រាប់​បុរស​កើត​ឆ្នាំ​ទន្សាយ​នា​អំឡុង ខែវិចិ្ឆកា កន្លងមក​បាន​ជួប​នូវ​ដំណើរ​ជីវិត​មិនល្អ ប៉ុន្តែ​ឆ្លង​ចូល​ខែ​ថ្មី​នេះ​ឃើញថា​បាន​ផ្លាស់ប្តូរ​មក​ល្អ​ឡើងវិញ ម្ល៉ោះហើយ​ចង់​ធ្វើ​អ្វី​តែង​ហុច​ជា​លទ្ធផល​ឆ្លើយតប​គ្រាន់​ជាទី​គាប់ចិត្ត​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ការប្រកប​កិច្ចការ​អ្វី​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​និង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ណាស់ដែរ​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​រោង​ឆ្លង​ចូល​ខែ​នេះ​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​ភ្លឺ​ថ្លា ពិសេស​បុរស​ដែល​ធ្លាប់តែ​ជួប​នូវ​គ្រោះ​យាយី​កន្លងមក​ក៏ត្រូវ​សាបរលាប​និង​រលាយ​បាត់ទៅ​ឆ្ងាយ​ផងដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​លោកអ្នក​ក៏​តោង​តែ​ប្រយ័ត្ន​ផងដែរ​ពីព្រោះថា​ជួប​ស្ថានភាព​តានតឹង​ច្រើន​ហើយ​កិច្ចការងារ​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។ លោកអ្នក​ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ដាក់​ប្រាក់​ទុន​ទៅ​កប់​សូន្យឈឹង​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​កើតរឿង​រាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។​ឆ្លង​ចូល​ខែ​ថ្មី​នេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំមាន​ឧបសគ្គ​អ្វី​ចូលមក​រារាំង​បិទបាំង​ដំណើរ​នាំ​ជួប​ការលំបាក​ពុះពារ​ច្រើន​នោះឡើយ​។​ទោះបីយ៉ាងណា​ក្នុង​សប្តាហ៍​នេះ​នៅមាន​ឧបសគ្គ​មួយចំនួន​ចូលមក​យាយី​ដែរ​គប្បី​ប្រយ័ត្នប្រយែង​ពោលគឺ​មិនទាន់​ជិះសេះ​លែងដៃ​បាន​នៅឡើយ​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ ណាស់​គប្បី​ប្រយ័ត្នប្រយែង​៕

ឆ្នាំមមី៖ ​រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំមមី​អំឡុង​ពេលនេះ​ហាក់​មានជោគ​សំណាង​ជាង​ឆ្នាំ​ផ្សេងៗ​ដោយសារ​ថា​ក្នុង​ខែ​នេះ​ដួង​រាសី​ឡើង​ខ្ពស់ ហើយ​ឆ្លង​ចូល​ខែមករាញា​ខាងមុខ​ដួង​រាសី​ក៏​នៅតែ​ខ្ពស់ត្រដែត​ដដែល​។​ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែងមាន​ជោគ​លាភ និង​មាន​ផ្លែផ្កា​ជានិច្ច​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​បើ​មាន​ការតាំង​ចិត្តល្អ​នោះ​ឃើញថា​តែង​ហុច​ផល​ល្អៗ​មកវិញ​ច្រើន​ជាក់​ជាពុំខាន​។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្ព​ក្នុងការ​ស្វែងរក​បំផុត​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំមមែ​ឆ្លង​ចូល​ខែ​ថ្មី​ដែលជា​ខែធ្នូ​នេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ឡើងវិញ ម្ល៉ោះហើយ​រាល់​កិច្ចការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​ទទួល​នូវ​ជោគ​សិរី​គាប់ប្រសើរ​គួរសម​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ពុំមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​ហើយ​បញ្ហា​មួយចំនួន​ទោះ​ធ្លាប់​យាយី​អុកឡុក​ក៏បាន​ធូរស្បើយ​មួយកម្រិត​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​បន្តិច ហេតុនេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​កើតឡើង​ទៅរួច​៕

ឆ្នាំវក៖ ​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំវក​នៅពេលនេះ​ដំណើរ​ជីវិត​ល្អ​គួរសម ហេតុនេះ​បើ​ចង់​ធ្វើ​អ្វី​អាច​សម្រុក​បាន​ហើយ ពីព្រោះថា​ឆ្លង​ដល់​ខែក្រោយ​គឺ ខែមករាដើមឆ្នាំ២០២៣ ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ធ្វើឱ្យ​ស្ថានភាព​ជួប​ការលំបាក​មកវិញ​។​ការប្រកប​ការងារ​ថ្ងៃនេះ​មាន​លេចចេញ​នូវ​រឿង​រាវ​មិនល្អ​ខ្លះៗ​កើតឡើង​នាំឱ្យ​ពុំ​សូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ពុំ​មានការ​ចម្រើន​លូតលាស់​ទេ​គឺមាន​ការដើរថយក្រោយ​ច្រើនជាង ដូចនេះ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​ផល​ចំណូល​នឹង​ថយចុះ​ថែមទៀត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​៕

ឆ្នាំរកា៖ ​រាសី​ស្រុតចុះ​។​ឆ្លង​ចូល​ខែ​នេះ​ដួង​រាសី​លោកអ្នក​កើត​ឆ្នាំ​រកា​បាន​ធ្លាក់​ស្រុតចុះ​ខ្លាំង ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​អាក្រក់​វិញ​។​លោកអ្នក​ខ្លះ​អាច​ជួប​នូវ​ឧបសគ្គ​និង​រឿង​រាវ​ច្រើន​ធ្វើឱ្យ​ពុំ​សូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​នៅថ្ងៃនេះ​ដែរ​ការប្រកប​ការងារ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​ផល​លំបាក​ច្រើន ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ក្តី​ចំណូល​មិន​ច្រើន តែ​ក៏មាន​ភាព​សុខដុម​ល្អ​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀត​ទាត់​សោះឡើយ​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​ឈានចូល​ខែ​ថ្មី​នេះ​សូម​សម្តែង​ការរីករាយ​ចំពោះ​លោកអ្នក​កើត​ឆ្នាំច​ផងដែរ ពិសេស​បុរស​ដែល​បាន​ពុះពារ​ឆ្លង​ផុត​ដួង​រាសី​ខែ​មិនល្អ ហើយ​ឆ្លង​ចូល​ខែ​ថ្មី​នេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ងើប​ខ្ពស់​ឡើង​បន្តិច​វិញ ធ្វើឱ្យ​មិន​ជួប​បញ្ហា​ច្រើន​ដូច​ខែ​កន្លងមក​ឡើយ​។​ដោយឡែក​នៅថ្ងៃនេះ​អ្នក​ប្រកបការងារ​ពុំមាន​អ្វី​លេចធ្លោ​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​ឃើញថា​ពិបាក​រកប្រាក់​ចំណូល​ខ្លាំង​ដែរ ហើយ​ពិសេស​ងាយ​មានរឿង​រាវ​ចូលលុកលុយ​ថែមទៀត​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ហាក់​ពុំ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​៕

ឆ្នាំកុរ​៖ រាសី​ខ្ពស់ត្រដែត​។​ក្នុង​ខែតុលា និង ខែវិច្ឆិកា ជា​ខែ​អាក្រក់ ពីព្រោះថា​ជា​ខែ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ធ្វើឱ្យ​ដំណើរ​ជីវិត​លោកអ្នក​ជួប​នូវ​បញ្ហា​រដិបរដុប​ច្រើន​ត្រូវ​ឆ្លងកាត់​។ដោយឡែក​នៅថ្ងៃនេះ​វិញ​ដំណើរ​ជីវិត​គាប់ប្រសើរ​ប្រពៃ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​សំខាន់​ឬ​ការងារ​ធំដុំ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត តែ​យ៉ាងណា​ស្ត្រី​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ជាប់​ច្រើន​៕