យោងតាមគេហទំព័រហោរាសាស្រ្ដចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោរល្បីឈ្មោះនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅ២ថ្ងៃចុងសប្ដាហ៍ស្អែកនេះលាភជាច្រើននឹងហោះមកដល់មុខផ្ទះ ដូច្នេះប្រញ៉ាប់រៀបចំខ្លួនទទួលឲ្យហើយទៅ។
ឆ្នាំវក៖ នៅ២ថ្ងៃចុងសប្ដាហ៍នេះ ជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក។
ឆ្នាំម្សាញ់៖ តាមជើងលេខបានកំណត់ថាអ្នកកើតឆ្នាំនេះ មានលាភមានជ័យលុយធំចូលមកហៀរដៃ នៅ២ថ្ងៃចុងសប្ដាហ៍នេះ លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា។
ឆ្នាំខាល៖ នៅ២ថ្ងៃចុងសប្ដាហ៍នេះ ជាពេលវេលាមាសមានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទីរីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំងបើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ៕