យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់គ្រូហុងស៊ុយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំម្សាញ់,មមែ,កុរ,ថោះ នឹងជួបសំណាងល្អច្រើននៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ឆ្នាំម្សាញ់៖ (ហោរាចិន ប៉ុន្មានថ្ងៃខាងមុខនេះ យីអ៊ុនកំពុងបុកឡើងខ្លាំង) បានកើបលុយ កើបទ្រព្យ មានលាភជ័យហូរចូលហូរហៀរ នៃអ្នកកើតឆ្នាំនេះ ពោលគឺមានពន្លឺឆព័ន្ធរង្សីចាំងផ្លេកៗ ចូលមកក្នុងជីវិតរបស់លោកអ្នក ជាពិសេសអ្នកនឹងមានលាភ មានទ្រព្យ កើតក្តីសុខគ្រប់ពេលវេលា ហើយទោះធ្វើអ្វីក៏តែង ផ្ដល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញ ចិត្ដផង។ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃ មិនគាប់ប្រសើរទេ ប៉ុន្ដែបើចង់បោះ ទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញ ថាគាប់ប្រសើរជាង។
ឆ្នាំមមែ៖ (ហោរាចិន ប៉ុន្មានថ្ងៃខាងមុខនេះ យីអ៊ុនកំពុងបុកឡើងខ្លាំង) បានកើបលុយ កើបទ្រព្យ មានលាភជ័យហូរចូលហូរហៀរ នៃអ្នកកើតឆ្នាំនេះ លោកអ្នកនឹងមានជោគមានជ័យ មានសិរីសួស្តី លាភធំចាំងចូលក្នុងជីវិតរបស់លោកអ្នកជាក់ជាពុំខាន ម្ល៉ោះហើយទោះធ្វើអ្វីតែងផ្តល់ផលល្អ ។ សម្រាប់លោកអ្នកបើកហាងថ្មី ឬធ្វើអ្វីមួយថ្មី ដោយតែងហុចផលល្អៗមកវិញ ជាងអាក្រក់ជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរ មានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំង ទើបទទួលជោគជ័យជំនួញធំដុំទៅរួច។ ការប្រកបការងារ លោកអ្នកពុំគប្បីមានការរិះគន់ចៅហ្វាយនាយឡើយ ព្រោះជញ្ជាំងមានត្រចៀកប្រយ័ត្នត្រូវទទួលរងការលំបាកនៅគ្រាខាងមុខ។
ឆ្នាំកុរ៖ (ហោរាចិន ប៉ុន្មានថ្ងៃខាងមុខនេះ យីអ៊ុនកំពុងបុកឡើងខ្លាំង) បានកើបលុយ កើបទ្រព្យ មានលាភជ័យហូរចូលហូរហៀរ នៃអ្នកកើតឆ្នាំនេះ ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃ ជើង ព្រោះមិនដូច្នេះទ្រព្យលាភ ដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោល ហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន ។
ឆ្នាំថោះ៖ (ហោរាចិន ប៉ុន្មានថ្ងៃខាងមុខនេះ យីអ៊ុនកំពុងបុកឡើងខ្លាំង) បានកើបលុយ កើបទ្រព្យ មានលាភជ័យហូរចូលហូរហៀរ នៃអ្នកកើតឆ្នាំនេះ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញគាប់ប្រសើរផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ៕