យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំម្សាញ់ុ,កុរ,ខាល និងទទួលបានលាភសំណាងជាច្រើនពីទេវតាតាមថែរក្សាខ្លួនក្នុងឆ្នាំនេះ ជាហេតុធ្វើឲ្យពួកគេមានលុយកាក់ហូរចូលច្រើន និងសម្រេចកិច្ចការងារជាច្រើនទៀតផង។
ឆ្នាំម្សាញ់ុ៖ នៅថ្ងៃខានស្អែកនេះ ដួងរាសីនៃសំណាងរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ។
ឆ្នាំកុរ៖ នៅថ្ងៃខានស្អែកនេះ លេខនៃលាភសំណាងលេខ៩៩, ពណ៌នាំសំណាងពណ៌ទឹកក្រូច លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំខាល៖ នៅថ្ងៃខានស្អែកនេះ លេខនៃលាភសំណាងលេខ៦៧ពណ៌នាំសំណាងលឿងតាំងព្រលប់ស្អែកនេះទៅជាពេលវេលាមាសមានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទីរីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំងបើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ៕