ក្ដៅៗ! អ្នកគ្រូណាលី ប្រាប់ពីវិធីសែនយកហេងថ្ងៃបុណ្យចូលឆ្នាំចិនសម្រាប់ផ្ទះបែរមុខទៅទិសទាំងនេះ!

យោងតាមគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់អ្នកគ្រូណាលី ដែលគ្រប់គ្នាបានស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូបនៅកម្ពុជា បានចែករំលែកនូវវិធីសែនយកហេងថ្ងៃបុណ្យចូលឆ្នាំចិននៅត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះថា៖

សម្រាប់មុខផ្ទះបែរត្បូង៖
-សែនក្នុងចន្លោះម៉ោង 07:40am-11:00am
-អាចសែននៅខាងមុខផ្ទះក៏បាន ឬនៅខាងក្នុងផ្ទះ ដែលស្ថិតនៅហ្សូនខាងត្បូងនៃផ្ទះក៏បាន
-ត្រូវបើកភ្លើងក្នុងផ្ទះឱ្យភ្លឺ រួចស៊ឹមសែន
-អាចប្រើទៀនក្រហមក៏បាន ឬលឿងក៏បាន ហើយព្យាយាមដុតទៀនឱ្យបានយូរ (ប៉ុន្តែសូមឧស្សាហ៍ពិនិត្យមើលទៀនផង)
-ឈរអុជធូបបែរមុខទៅត្បូង
-កម្រាលតុអាចប្រើពណ៌ក្រហមក៏បាន ឬពណ៌លឿងក៏បាន
-ផ្លែឈើអាចលាយចម្រុះពណ៌គ្នា

ករណីពិសេស៖ បើរាសីត្រូវការធាតុដី អាចយកដុំថ្មគោះនឹងដុំថ្ម នៅខាងមុខផ្ទះបែរត្បូងរយៈពេល៤០នាទីបាន។

After Footer (Active) - damrei Mr1 Zone2

សម្រាប់មុខផ្ទះបែរខុសពីទិសត្បូង៖
-អាចសែនក្នុងម៉ោង 09:30am-11:00am
-បើទីជូអៀរស្ថិតនៅកណ្តាលផ្ទះ ហាមមានលោហៈ ឬកាក់ចិន ពីព្រោះតារាសាស្ត្រលេខ 4 ចរចូល ដូចនេះ នៅទីជូអៀរអាចដាក់ដើមរាសីក្នុងថូមានទឹក (ថូពណ៌ទឹកប៉ិច ខ្មៅ ឬថ្លា) ដោយដាក់រាសី4ដើម ឬ9ដើម នៅសងខាងទីជូអៀរ
-ប្រើទៀនក្រហម
-យើងត្រូវសែននៅកណ្តាលផ្ទះ ហើយអាចដាក់ដើមរាសី 9 ដើម អមជាមួយផ្កាពណ៌ក្រហម ក្នុងថូតែមួយបាន
-កម្រាលតុពណ៌បៃតង
-អង្គុយសែនបែរមុខទៅទិស ដែលយើងត្រូវការរៀងៗខ្លួន បើអ្នកមិនមានថ្ងៃកំណើត អាចអង្គុយបែរមុខទៅត្បូងបាន
-ហាមដុតផាវ