យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោចិនល្បីឈ្មោះនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ចាប់ពីថ្ងៃស្អែកនេះ យីអ៊ុននឹងឡើងកប់ពពក ហើយមានអ្នកតាមថែរក្សាជួយឲ្យសម្រេចគ្រប់កិច្ចការងារទៀតផង។
ឆ្នាំរកា៖ ចាប់ពីថ្ងៃស្អែកនេះទៅដំណើរជីវិតរបស់លោកអ្នក ល្អប្រសើរម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាមានភាពលូតលាស់និងបើចង់ធ្វើអ្វីមួយដែលថ្មីតែងឆ្លើយតបផ្លែផ្កាមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ។
ឆ្នាំជូត៖ ចាប់ពីថ្ងៃស្អែកនេះទៅសម្រាប់កិច្ចការងារនានាបើលោកអ្នកមានការតាំងចិត្តធ្វើតែងងាយឆាប់ចប់ហើយពិសេសអាចទទួលផលកម្រៃច្រើនទៀតផង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសមដូចប្រកបដោយអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្តជាក់ជាពុំខាន។
ឆ្នាំថោះ៖ ចាប់ពីថ្ងៃស្អែកនេះទៅដំណើរជីវិតរបស់លោកអ្នក ល្អប្រសើរ ដូចនេះ ផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារ ខ្លួនឯងពីព្រោះថា ផលល្អៗតែង ហុចមកវិញផង។ ចំពោះ អ្នក ប្រកប របរ រកស៊ី ជួញដូរ វិញ មានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើ ជំនួញតូចធំ៕