នៅប៉ុន្មានម៉ោងមុននេះគេហទំព័រហោរាសាស្រ្តចិនបានធ្វើការងារចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងជួបរឿងពិសេសៗជាច្រើននៅថ្ងៃស្អែកនេះ ព្រោះតែលាភសំណាងឡើងកប់ពពក និងមានទេវតាតាមថែរក្សាទៀតផង។
ឆ្នាំវក៖ នៅថ្ងៃស្អែកនេះលាភធំទាំងពួងហូរចូលដូចទឹក ការងាររកទទួលទានកាក់កបខ្លាំងណាស់ ពណ៌នាំលាភ ក្រហម លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី ។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញលើសពេលណាៗទាំងអស់ ឯអ្នកធ្វើការងារនៅតាមអង្គភាព ស្ថាប័ន ក្រុមហ៊ុននានាក៏ប្រព្រឹត្តទៅដោយល្អប្រពៃ ។
ឆ្នាំច៖ អ្នកសម្បូរលាភ ពណ៌នាំសំណាង បៃតង នៅថ្ងៃស្អែកនេះជាពេលវេលាមាសមានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំងបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ។
ឆ្នាំខាល៖ ពណ៌នាំលាភ ឈាមជ្រូក រាសីនៃសំណាងឡើងខ្ពស់ត្រដែតប្រកបកិច្ចការអ្វីតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ ។ នៅថ្ងៃស្អែកនេះជាពេលវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះការប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់មាសប្រាក់ហូរចូលដូចសេដ្ឋីរយលាន៕