កុំបារម្ភទៀតអី! អ្នកកើតឆ្នាំទាំង៣នេះ ប៉ុន្មានឆ្នាំទៀតលុយធំហូរចូល អាចនឹងក្លាយជាសេដ្ឋីទៀតផង!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយ ពីការទស្សទាយនិងមើលជើងលេខរបស់គ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាងធំ លុយធំហូរចូលនៅរយៈពេលប៉ុន្មានទៀតនេះអាចនឹងក្លាយជាសេដ្ឋីទៀតផង។

ឆ្នាំច៖​ អ្នក​ដែល​កើត​ក្នុង​ឆ្នាំនេះ ជា​មនុស្ស​ដែល​មាន​ខួរក្បាល​វ័យឆ្លាត​ក្នុង​ផ្នែក​រកស៊ី​។ ផ្លូវ​នៃ​ការ​រក​លុយ​របស់​គេ​មាន​ច្រើន​ណាស់ ដូចនេះ មិន​ចាំបាច់​ដ៏​ចាស់​ទេ គេ​នឹង​អាច​រក​បាន​លុយ​ច្រើន​ហើយ​។ ពិសេសនៅប៉ុន្មានឆ្នាំខាងមុខនេះលុយធំនឹងហូរចូល មិនដាច់នោះទេ។

ឆ្នាំរោង៖ ​នៅ​ប៉ុន្មានឆ្នាំខាងមុខនេះ ជា​ឆ្នាំ​ដែល​អ្នក​អាច​ទទួលបាន​ទ្រព្យ​ច្រើន​។ ដូចនេះ ចាប់ពីពេលនោះ​ទៅ ទ្រព្យ​នឹង​ចាប់ផ្តើម​ហូរ​ចូល រហូតដល់​ពេល​ដែល​អ្នកចាស់​ទៅ​ មិនដាច់នោះទេ។

ឆ្នាំខាល៖​ អ្នក​ដែល​កើត​ក្នុង​ឆ្នាំនេះ ជា​មនុស្ស​ដែល​ចេះ​សន្សំ​ប្រាក់ ដោយ​ពុំ​សូវ​ហ៊ាយ​ចាយ​លុយ​ឡើយ​។ ម្យ៉ាងទៀត គេ​ជា​មនុស្ស​ដែល​ចេះ​ប្រើ​លុយ​បង្កើត​លុយ ហើយ​នៅរយៈពេលប៉ុន្មានឆ្នាំទៀតនេះ អ្នកនឹង​មិន​ខ្វះ​លុយ​ចាយ​ឡើយ​៕