ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣

នៅថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​បុរស​មិនត្រូវ​បង្កបញ្ហា​ជាមួយ​ស្ត្រី​ឡើយ​ពីព្រោះថា​ងាយ​កើតជា​បញ្ហា​តូច​រីក​ជាធំ​ណាមួយ​ដែល​លោកអ្នក​មិនអាច​ស្មាន​ដល់​ផង ។​ទាំង​ស្ត្រី បុរស​ក្នុងអំឡុងពេល​នេះ​ជួប​បញ្ហា​តានតឹង​ច្រើន ដូចនេះ​រាល់​កិច្ចការងារ​តូចធំ​ត្រូវ​តាំងចិត្ត​អត់ធ្មត់​និង​ធ្វើ​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំឆ្លូវ៖ ​រាសី​ស្រុតចុះ​។​យីអ៊ុន​របស់លោក​អ្នក​ថ្ងៃនេះ​ពុំ​គាប់ប្រសើរ​ទេ ម្ល៉ោះហើយ​បើទោះបី​ជួប​បញ្ហា​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​មួម៉ៅ​ក្តៅក្រហាយ​ដាក់ខ្លួន​បានឡើយ ព្រោះ​អាច​ជះឥទ្ធិពល​ណាមួយ​មកវិញ​ដែល​រក​នឹកស្មាន​មិន​ដល់​។​ក្នុង​រយៈពេល​នេះ​ត្រូវ​យកចិត្ត​ទុក​ដាល់​សុ​វត្តិភាព​ផ្ទាល់ខ្លួន ហើយ​មិនត្រូវ​លូកដៃ​រឿង​អ្នកដទៃ​ច្រើន​ឡើយ ប្រយ័ត្ន​កើតជា​រឿង​អាសន្ន​អន់ក្រ​ដល់​អាត្មា​ខ្លួន​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនគួរ​ទុកចិត្ត​អតិថិជន​ពេក​ទេ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​អសារ​ឥត​ការ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានតែ​ការ​តោះតើយ​និង​នឿយណាយ​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។​ អំឡុង​ពេលនេះ​បើ​ជួប​ស្ថានការណ៍​លំបាក​លោកអ្នក​មិនត្រូវ​នៅ​ស្ងៀម​ឡើយ អាច​សម្លឹង​រក​កិច្ចការ​ថ្មី ឬ បណ្តាក់ទុន​ទៅលើ​អ្វីមួយ​ទើប​អា​ចរក​ប្រាក់កាស​គ្រាន់​ចាយវាយ​ទៅរួច​។​ក្នុងពេល​នេះដែរ​លោកអ្នក​នៅមាន​រឿង​រាវ​ខ្លះ បាំង​ភ្នែក បាំង​ច្រមុះ នៅឡើយ ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ដូច​បំណង​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ឃើញ​ថ្មី​ចង់​ចោល​ចាស់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​វិញ​៕

ឆ្នាំថោះ៖ ​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​នៅតែមាន​ការរីក​លូតលាស់​ទៅមុខ​សន្សឹមៗ ម្ល៉ោះហើយ​ត្រូវខិតខំ​ប្រឹងប្រែង​នោះ​នឹង​ជោគជ័យ​ដល់​គោលដៅ​ទៅរួច​។​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​ភាគី​ម្ខាង​ទៀត​កើតការ​ធុញទ្រាន់​ងាករេ​ចិត្ត​៕

ឆ្នាំរោង៖ ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​។​សម្រាប់​ការប្រកប​ការងារ​បើ​មាន​ឧបសគ្គ ហើយ​កាល​ពីមុនមក​ទទួលផល​លំបាក​ក្នុងការ​ដោះស្រាយ​ពេលនេះ​បើ​ព្យាយាម​ពុះពារ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​រឿង​រាវ​តប់​ប្រ​ម៉​ល់ និង ក៏​ងាយ​លេចចេញ​នូវ​បាតុភាព​ជាមួយ​អ្នកដទៃ​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ឱ្យ​ចេះ​ប៉ាន់ប្រមាណ ហើយ​មិន​ត្រូវធ្វើ​ដោយ​សេចក្តីប្រាថ្នា​ហួសប្រមាណ​ពុំនោះ​នឹង​បណ្តាលឱ្យ​បាត់បង់​ទៅវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕

ឆ្នាំមមី៖ ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ លោកអ្នក​អាច នឹងមាន​ក្រុមមនុស្ស​ជួយ​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​អាច​ទទួលផល​ប្រយោជន៍​ដោយសារតែ​ផល​បុណ្យ​ល្អ​ទៀតផង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ការធ្វើ​ជំនួញ​បាន​ប្រែប្រួល​មក​ល្អប្រសើរ​បន្តិច​វិញ ហើយ​បើ​ចង់​សាកល្បង​មុខរបរ​ថ្មីៗ​ក៏​ជា​ពេលវេលា​ល្អ​មួយ​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម និង នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

ឆ្នាំមមែ៖ ​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​ដាក់​គម្រោងការ ឬ ណាត់​ជួបចរចា​អ្វីមួយ តែងមាន​ការសហការ​ពី​អ្នកដទៃ​ជានិច្ច​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ការប្រកប​ការ​របរ​រកស៊ី​ជួញដូរ​គ្រាន់​កម្រើក​ជាង​មុន ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ជា​លទ្ធផល​គ្រាន់​គាប់ចិត្ត​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម និង នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

ឆ្នាំវក៖ ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ត្រូវ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​កន្លងមក​ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​ទៅរួច​។​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​ការងារ​មានការ​ជួប​នូវ​ឧបសគ្គ​និង​មានការ​ភ្លាំងភ្លាត់​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះហើយ​មិនអាច​លោភលន់​ចង់​ចំណេញ​ច្រើន​បានទេ​ប្រយ័ត្ន​បាន​បា​តុ​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំរកា៖ ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ផង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ដែរ ពីព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។​ ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំច៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ហាក់​មាន​អ្វីមួយ​ជំរុញ​ទឹកចិត្ត​ឱ្យ​លោកអ្នក​ទទួលបាន​នូវ​ជោគជ័យ​ឬ​មានសំណាង​ក្នុង​រឿង​អ្វីមួយ​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វីមួយ ចៅហ្វាយនាយ​តែង​ឆាប់​មើលឃើញ និង តែង​ពេញចិត្ត​ពេញ​ថ្លើម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំដុំ​ទៅរួច​។​ បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំកុរ​៖ ​រាសី​ស្រុតចុះ​។​នៅពេលនេះ​ឆ្លង​ចូល​ខែ​ថ្មី​ដែលជា​ខែ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​ដំណើរ​ជីវិត​របស់​លោកអ្នក​ចាប់ផ្តើម​ផ្លាស់ប្តូរ​និង​មាន​ទិសដៅ​ល្អ​ប្រសើរឡើង​។​នៅថ្ងៃនេះ​ដែរ​កិច្ចការងារ​របស់លោក​អ្នកធ្វើ​អ្វី​ពុំមាន​ភាពរលូន​ល្អ​ទៅមុខ​ទ្បើ​យ ពិសេ​ស​ងាយ​កើតជា​បញ្ហា​រាំងស្ទះ​និង​រឿង​រាវ​យាយី​ច្រើន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​សម្បូរ ក្រុមមនុស្ស​បោកប្រាស់​ច្រើន ប៉ុន្តែ​ការ​ជួញ​ជិត​ផល​ចំណូល​អា​ចរកចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​អស់​ពូជពង្សវង្សត្រកូល​៕