នៅមុននេះបន្ដិច គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថាអ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះ ត្រៀមខ្លួនទុកដាក់លុយ ព្រោះលាភសំណាងនឹងហូរចូលមកខ្លាំង នៅរយៈពេល៣ថ្ងៃទៀតនេះ។
ឆ្នាំកុរ៖ លេខនាំមហាសំណាង៣៣៣ រយៈពេលបីថ្ងៃទៀតនេះដួងរាសីនៃសំណាងរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់ មាស ប្រាក់ហូរចាក់ចូលមកឯងៗ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អៗនៅចាំហុចឱ្យអ្នកជានិច្ច ហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នា ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ ។
ឆ្នាំឆ្លូវ៖ នៅរយៈពេលបីថ្ងៃទៀតនេះ លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមក ង៉ូវហេងឡើងខ្លាំង សំណាងកាន់តែល្អ សម្បូរមាសប្រាក់ចាក់ចូលពេញទូ ។ អ្នកកើតឆ្នាំនេះជាអ្នកមានទ្រព្យមហាសាល និងមានបញ្ញាច្រើនប្រសប់ក្នុងការរកលុយ រាសីនៃសំណាងខ្ពស់ត្រដែត ពណ៌នាំសំណាង មាស លេខនាំលាភ៣៥៨ ការងាររកទទួលទានរីកចម្រើនទៅមុខដោយរលូន ។
ឆ្នាំរកា៖ តាមទំនាយកំពូលហោរាចិនសែបានអះអាងថា នៅរយៈពេលបីថ្ងៃទៀតនេះលោកអ្នកមានលាភធំមានលុយហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែតបើចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ ។ ពណ៌នៃលាភសំណាងពណ៌ខៀវ លេខនាំសំណាងលេខ២៤៣។
ឆ្នាំថោះ៖ នៅរយៈពេលបីថ្ងៃទៀតនេះលោកអ្នកមានលាភមានលុយហូរចូលជាប់មិនដាច់ ឯជីវិតការងាររមែងទទួលផលផ្លែផ្កា ជោគជ័យដ៏ត្រចះត្រចង់ ។ តាមទំនាយកំពូលហោរាចិនបានទាយថា ក្នុងរយៈពេលបីថ្ងៃទៀតនេះលោកអ្នកមានលាភមានលុយចូលមកឯងៗ រាសីនៃសំណាងឡើងខ្ពស់ត្រដែត គិតអ្វីធ្វើអ្វីរមែងផ្តល់ផលល្អ បានទ្រព្យគាប់ប្រសើរ ។ រាល់ការងាររកទទួលទានបានផលជាវិជ្ជមានហួសពីការរំពឹងទុក មាសប្រាក់ហូរចូលពេញៗដៃ៕