ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣

នៅថ្ងៃច័ន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ ​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​រង្វង់​គ្រួសារ​របស់លោក​អ្ន​កលេ​ច​នូវ​បាតុភាព​រឿង​រកាំរកូស​ខ្លះៗ​កើតឡើង ម្ល៉ោះហើយ​ត្រូវ​ចេះ​ប្រើ​បញ្ញា​ដោះស្រាយ និង​ចេះ​អត់ធ្មត់​ទើប​ប្រសើរ​។​លោកអ្នក​ពុំ​ត្រូវធ្វើ​អ្វី​ដោយ​មិន​មើល​គេឯង​ឡើយ ហើយ​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​លប​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។​ក្នុង​រយៈពេល​នេះ​ការរកស៊ី​ជួញដូរ​របស់លោក​អ្នក​ភាគច្រើន​បាន​ធ្លាក់ចុះ​ដុនដាប​នាំឱ្យ​ជួប​បញ្ហាលំបាក ម្ល៉ោះហើយ​ត្រូវ​អត់ធ្មត់​និង​ចេះ​សម្លឹង​រកមុខរ​បរប​ន្ថែ​ម​ទើប​ប្រសើរ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​កុំ​ឈ្លក់​វង្វេង​នឹង​ស្នេហា​ភ្លើតភ្លើន ឬ​ស្នេហា​ដូច​ភ្លើងចំបើង​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​នាំទុក្ខ​ដាក់ខ្លួន​៕

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។​ថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​រឿង​សំខាន់ ឬ​ចរចា​រឿង​សំខាន់​ឡើយ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់ ឬ​មិន​សម្រេច​ដូច​បំណង​សោះឡើយ​។​ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ​ជាពិសេស​មុនពេល​ចុះហត្ថលេខា ឬ​ផ្តិត​ស្នាម​មេដៃ​លើ​លិខិតស្នាម​ផ្សេងៗ​ចូរ​ចេះ​ពិនិត្យពិច័យ​ឱ្យ​ល្អិតល្អន់​ទើប​ពុំ​មានការ​ភ្លាំងភ្លាត់ និង​មិន​ខាត​ផលប្រយោជន៍​ឥតអំពើ​។​ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ព្រោះ​តែង​កើត​នូវ​រឿង​រាវ​ខ្លះៗ​យាយី​ធ្វើឱ្យ​មិនសូវ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​ទៅ​ធានា​រឿង​អ្នកដទៃ​ឡើយ​គឺ​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ល្អិតល្អន់​ទើប​មិន​នាំ​អំពល​ទុកដាក់​ខ្លួន​និង​មិន​ចាញ់បោក​គេ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ ​ចំពោះ​គូ​ស្នេហា​ប្រយ័ត្ន​អាចមាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុជអាល​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។​អំឡុង​ពេលនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​ឧប្បត្តិហេតុ និង មានរឿង​រាវ​កើតឡើង​ដោយ​ប្រការ​ណាមួយ​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងា​រលើ​បញ្ហា​ប្រាក់កាស ។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ធ្វើ​កិច្ចសន្យា អ្វីមួយ​ក៏​អាចអនុវត្ត​បាន​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ដូច​សព្វមួយដង​៕

ឆ្នាំរោង៖ ​រាសី​ល្អជា​មធ្យម​។​ក្នុងអំឡុង​ពេលនេះ​ឱ្យ​ប្រយ័ត្នប្រយែង​ទៅលើ​បញ្ហា​ការងារ ប្រាក់កាស ដោយសារ​មាន​ចន្លោះប្រហោង​ច្រើន​។​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំម្សាញ់៖ ​រាសី​ខ្ពស់ត្រដែត​។​នៅពេលនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​បង្កើត​មុខរបរ ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​តែង​ឆាប់​ចប់​ដោយ​លឿន ឯ​ផល​ក៏​គ្រាន់​គាប់ប្រសើរ​ដែរ​។​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​និង​ការចរចា​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាព​ប្រពៃ​ណាស់​។ ​បញ្ហា​ស្នេហា ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំមមី៖ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ត្រូវមាន​ភាព​ឧស្សាហ៍​ដាក់ខ្លួន ហើយ​ត្រូវ​ចេះ​យកចិត្ត​ក្រុមមនុស្ស​បន្តិច​ទើប​ទទួលលទ្ធផល​អ្វីមួយ​ត្រឡប់មកវិញ​។​ការប្រកប​ការងារ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​រឿង​រាវ​សប្បាយចិត្ត និង រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

ឆ្នាំមមែ៖ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប និង​មាន​បញ្ហា​ផ្ទាល់ខ្លួន​យាយី​មួយចំនួន​ផង​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​បន្តិច​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំវក៖ រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​ត្រឡប់មក​ល្អប្រសើរ​ឡើងវិញ ហើយក៏​ជា​ថ្ងៃ​សុខដុម​ដែរ ។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​សម្រេច​រឿង​ការងារ​ត្រូវ​ជជែក​រឿង​ការងារ និង​បើ​ចង់​សម​ដូច​ប្រកប​រឿង​ស្នេហា​ត្រូវ​ជជែក​រឿង​ស្នេហា​។​ផ្តល់​ផល​ល្អ​សម្រាប់​សម្រុក​កិច្ចការងារ​តូចធំ ហើយ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​កិច្ច​ឬ​ចរចា​បញ្ហា​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាព​សុខដុម​ប្រពៃ​៕

ឆ្នាំរកា៖ ​រាសី​ស្រុតចុះ​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ជួប​រឿង​សៅហ្មង ហើយ​បញ្ហា​ទាំង​ប្រាក់កាស និង​ក្រុមគ្រួសារ​ក៏​ជួប​រឿង​រាវ​អំពលទុក្ខ​ច្រើន​ដែរ​។​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការងារ​បន្តិច​ព្រោះថា​មាន​ក្រុមមនុស្ស​ចាំតែ​ចាប់កំហុស ហើយ​បើ​ឃើញ​លោក​អ្នកមាន​បញ្ហា​ផង​គេ​ចាំតែ​ជាន់ពន្លិច​បន្ថែម​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់​មុខ​ច្រើន​ឡើយ បើ​ពុំនោះ​កើត​មានតែ​រឿង​រាវ​មិនចេះចប់​ពុំខាន​៕

ឆ្នាំច៖ ​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​រៀបចំ​គ្រួសារ និង ប្រាក់កាស​ឱ្យបាន​ល្អ​ទើប​ពុំមាន​អ្វី​នាំឱ្យ​រែកពន់​ភាពលំបាក​លំបិន​នាពេល​ក្រោយ​។​ការប្រកប​ការងារ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​អាច​សម្រុក​បាន​ហើយ ពីព្រោះថា​ផល​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​បញ្ហា​ល្អក់កករ​ផ្លូវចិត្ត ថ្ងៃនេះ​អាច​ប្រែ​មក​ល្អូកល្អិន​និង​យល់ចិត្ត​គ្នា​ឡើងវិញ​៕

ឆ្នាំកុរ​៖ ​រាសី​ស្រុតចុះ​។​ការរស់នៅ​ថ្ងៃនេះ​មិនត្រូវ​ចេះដឹង​រឿង​អ្នកដទៃ​ច្រើន ឬ​យក​រឿង​អ្នកដទៃ​មក​ជជែក​នាំ​កើតជា​បញ្ហា​ពិបាក ឬ​ត្រូវ​ប្រឈម​ជាមួយ​អ្នកដទៃ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​រាំងស្ទះ​បន្តិចបន្តួច​យាយី​ពិសេស​ធ្វើ​ច្រើន​បាន​ទទួលផល​តិច​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​ហេង​ទោះ​តូច​ឬ​ធំ​មានការ​បោល​ហួស​ជានិច្ច ដូច្នេះ​ប្រាក់កាស​ដែល​រកបាន​មក​មា​នភា​ព​តានតឹង​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ជួបគ្នា​ថ្មី្ម​ថ្មោង​តែង​មានការ​ជឿនលឿន​ទៅមុខ​ឆាប់រហ័ស ហើយ​បើ​ថយក្រោយ​វិញ​ក៏​លឿន​ដែរ​៕