ឆ្នាំវក,កុរ,ខាល​ ចូលសប្ដាហ៍ថ្មីនេះភ្លាមលាភសំណាងល្អចូលមកផ្ទួនៗជាប់គ្នាភ្លែត!

នៅប៉ុន្មានម៉ោងមុខនេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយ និងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទៅ០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថាអ្នកកើតឆ្នាំវក,កុរ,ខាល គ្រាន់តែចូលសប្ដាហ៍ថ្មីនេះភ្លាមលាភសំណាងល្អៗបានហូរចូលមកផ្ទួនៗភ្លែតតែម្ដង។

ឆ្នាំវក៖ ចាប់ពីថ្ងៃច័ន្ទដើមសប្ដាហ៍ថ្មីនេះទៅ ទេវតា​ទ្រព្យ​ប្រទាន​ពរ​ជ័យ​សំណាង​ធំ​ណាស់ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ហើយ​រាល់​ការងារ​រក​ទទួលទាន មាន​លាភ មាន​លុយ​ហូរ​ចូល​ច្រើន​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ទ្វារផ្ទះ ។

ឆ្នាំកុរ៖ រាល់​ការងារ​រក​ទទួលទាន​ប្រចាំ​ថ្ងៃ​ទទួល​បាន​លាភ​ផល លាភ​លុយ​ហូរ​ចូល​យ៉ាង​ក្រាស់ក្រៃ​កើនឡើង​ជាប់​មិន​ដាច់​ចាប់ពីថ្ងៃច័ន្ទដើមសប្ដាហ៍ថ្មីនេះទៅ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​ចំណេញ​លើសលប់ ហើយ​ជា​ពិសេស​នោះ​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​ណាស់ ។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំខាល៖ លាភ​ចូល​ពេញ​ៗ លុយ​ចូល​ឈឹប​ៗ​ចាប់ពីថ្ងៃច័ន្ទដើមសប្ដាហ៍ថ្មីនេះទៅ។ ពណ៌​សំណាង ផ្ទៃមេឃ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន សំណាង​ក្នុង​រឿង​ប្រាក់​កាស​ហូរ​ចូល​ដូច​ទឹកបាក់ទំនប់៕