ចុងសប្ដាហ៍នេះមានតែអ្នកកើតឆ្នាំទាំង២នេះប៉ុនណោះ ដែលទទួលបានលាភសំណាងច្រើនជាងគេ!

នៅប៉ុន្មានម៉ោងមុខនេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា នៅរយៈពេល២ថ្ងៃចុងសប្ដាហ៍ស្អែកនេះមានតែអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះប៉ុនណោះ ដែលនឹងទទួលបានលាភសំណាងច្រើនជាងគេ។

ឆ្នាំច៖ លេខសំណាង ២៧៩ នៅចុងសប្តាហ៍នេះ លោកអ្នកមានលាភធំ សំណាងខ្ពស់ លុយហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែត។ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើនៗ ឯអ្នកធ្វើការងារតាមអង្គភាពស្ថាប័នក៏ជោគជ័យធំធេងដែរ។

ឆ្នាំឆ្លូវ៖ លេខនាំលាភ៥៥៥ រាសីនៃសំណាងឡើងខ្ពស់ខ្លាំងណាស់ មានតែភាពស្រស់ស្រាយនិងស្នាមញញឹមប្រចាំជីវិតជានិច្ច។ នៅចុងសប្តាហ៍នេះលោកអ្នកនឹងជួបលាភសំណាងមហាសាលចូលជីវិតពិតប្រាកដ។​ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះជាលោកអ្នកចេញធ្វើជំនួញទីជិតទីឆ្ងាយក៏តែងបានផលចំណេញក្រាស់ក្រៃដូចទេវតាប្រទានទ្រព្យអញ្ចឹង៕