នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ស្រាប់តែមានផ្កាយសំណាងចំនួន២ហោះចូលក្នុងជីវិតពួកគេ ហើយក៏កែប្រែវាសនាយ៉ាងខ្លាំងថែមទៀតផង។
ឆ្នាំច៖ មានផ្កាយសំណាងចំនួន២ចូលមកក្នុងជីវិតអ្នក ដោយធ្វើឲ្យមានលុយធ្លាក់មកក្នុងឃ្លាំងអ្នកច្រើនណាស់។ ជាពិសេស ឲ្យតែអ្នកមិនលោភលន់ នឹងអាចទទួលបានផលកាន់តែធំទៀតចូលមក។
ឆ្នាំជូត៖ ព្រោះតែផ្កាយសំណាង២កែប្រែជីវិតអ្នក ក្នុងរយៈពេលខាងមុខនេះ នឹងមានទ្រព្យតូចចូលមកក្បែរខ្លួន។ ជាពិសេស ទ្រព្យធំក៏អាចចូលមកគ្រប់ពេលផងដែរ។ ជាហេតុដែលធ្វើឲ្យហោប៉ាវពោរពេញទៅដោយក្រដាសប្រាក់ធំៗច្រើនណាស់។
ឆ្នាំកុរ៖ ក្រោយផ្កាយសំណាង២ចូលក្នុងជីវិត អ្នកនឹងអាចចំណេញបានប្រាក់ធំក្នុងពេលឆាប់ៗនេះ។ ជាពិសេស ទេវតាទ្រព្យក៏នាំទ្រព្យធំជូនអ្នកផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចក្លាយជាអ្នកមានបាន ហើយក៏អាចរស់នៅក្នុងជីវភាពដែលល្អខ្លាំងផងដែរ៕