នៅប៉ុន្មានម៉ោងមុខនេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោចិននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំវក,ច,ឆ្លូវ ត្រូវតែដឹង ហើយមិនត្រូវកែប្រែទាំងអស់ដែរ ព្រោះទាំងនោះគឺជានិស្ស័យដែលទេវតាប្រទានសម្រាប់អ្នកពីធម្មជាតិមក។
ឆ្នាំវក៖ អ្នកជាមនុស្សមានភាពទាក់ទាញ ជឿជាក់លើការពិតច្រើនជាងការស្រមើស្រមៃ មានការចងចាំខ្ពស់ ចិត្តដាច់ ប៉ុន្តែមានភាពកំប្លុកកំប្លែងបន្តិច ។ ពូកែសង្កេត មានភាពប្រុងប្រយ័ត្ន មានភាពអត់ធ្មត់ ទន់ភ្លន់ ប៉ុន្តែឆាប់ទោសៈ មិនចូលចិត្តការជីកកកាយ ហើយក៏មិនបង្កប់កលល្បិចដែរ។ ពេលស្រឡាញ់អ្វីហើយ អ្នកតែងបង្ហាញភាពជាម្ចាស់ មានភាពច្បាស់លាស់ រួមទាំងពេញចិត្តនឹងជួយយកអាសាអ្នកដទៃ។
ឆ្នាំច៖ អ្នកជាមនុស្សមានភាពឆ្លាតវៃ រហ័សរហួន ពូកែចរចា ចិត្តល្អ និងសម្បូរមន្តស្នេហ៍ មានមិត្តភក្តិច្រើន កម្មវិធីជប់លៀងមិនដែលបាត់មុខអ្នកម្តងណាឡើយ ប៉ុន្តែអ្នកចូលចិត្តជីវិតដែលស្ងប់ស្ងាត់ គិតអ្វីក្នុងផ្លូវវិជ្ជមាន។ ជាមនុស្សស្ងាត់ស្ងៀម មានគុណធម៌ខ្ពស់ ទន់ភ្លន់ ប៉ុន្តែក៏មានអារម្មណ៍ប្រែប្រួលលឿនដែរ។ អ្នកចូលចិត្តភាពទាន់សម័យ ប៉ុន្តែមិនសូវជក់ចិត្តនឹងអ្វីៗណាស់ណាទេ ពូកែឌឺ ភាគច្រើនតែងតែបដិសេធនឹងមានភាពប្រថុយប្រថាន។ ជាមនុស្សដែលស្រឡាញ់សម្រស់ ចូលចិត្តកន្លែងស្អាតៗ មានអនាម័យ ស្រឡាញ់ណាស់ តែក៏ស្អប់ណាស់ដែរ ជាពិសេសស្អប់ភាពកាចសាហាវ។ ជាមនុស្សស្មោះត្រង់ មិនចូលចិត្តទៅកេងប្រវ័ញ្ចអ្នកណាទេ។
ឆ្នាំឆ្លូវ៖ អ្នកជាមនុស្សពូកែអត់ធ្មត់ មិនងាយរង្គោះរង្គើ ពូកែអៀន និងបង្កប់ភាពកក់ក្តៅ។ អ្នកមានភាពទន់ភ្លន់ ពូកែឌឺ ប៉ុន្តែនៅប្រកាន់គំនិតចាស់គំរឹលមិនងាយផ្លាស់ប្តូរទេ។ អ្នកមិនងាយស្រឡាញ់នរណាផ្តេសផ្តាសឡើយ ព្រោះជាប្រភេទមនុស្សស្រឡាញ់ហើយមិនងាយភ្លេច។ អ្នកមានភាពកតញ្ញូចំពោះអ្នកមានគុណ មានទំនួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងគួរឱ្យគោរព។ រើសគូស្នេហ៍ដោយផ្តោតលើភាពស្រស់ស្អាតពីខាងក្នុង មិនផ្តល់តម្លៃលើមុខមាត់ជាធំទេ។ ជាមនុស្សស្រឡាញ់ក្រុមគ្រួសារ ស្រឡាញ់ផ្ទះសម្បែង ស្រឡាញ់អ្វីដែលខ្លួនមាន៕