យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំច,ខាល,មមី នឹងមានលាភសំណាងធំ លុយធំហូរចូលនៅក្នុងពេលឆាប់ៗខាងមុខនេះ។
ឆ្នាំច៖ ក្នុងពេលឆាប់ៗខាងមុខនេះ លាភតូចលាភធំហូរចូលជុំទិស បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។
ឆ្នាំខាល៖ ក្នុងពេលឆាប់ៗខាងមុខនេះ ង៉ូវហេងឡើងខ្លាំង មានលាភចូលមកជុំទិស ពណ៌នៃលាភបៃតង ទទួលបានសម្បត្តិមហាសេដ្ឋី គុណបារមីព្រះអង្គមាសកំពូលភ្នំទ្រព្យ នាំលាភធំ លុយធំ មានទ្រព្យចូលមកហូរហៀរ រួមនឹងបានឡើងបុណ្យស័ក្តិខ្ពង់ខ្ពស់។
ឆ្នាំមមី៖ ក្នុងពេលឆាប់ៗខាងមុខនេះ សព្វការងារទាំងអស់មានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គរារាំង លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមកផ្ទួនៗ ង៉ូវហេងឡើងខ្លាំងបំផុត៕